រូបភាព​ជុំវិញ​ពិភពលោក ១០ ធ្នូ ២០១៥

អម​ជាមួយ​ដោយ​ស្រ្តី​ទី​មួយ​លោកស្រី​ Juliana Awada និង​កូនស្រី​ Antonia ប្រធានាធិបតី​អាហ្សង់ទីន​លោក​ Mauricio Macri បាន​ធ្វើ​ការ​​ស្វាគមន៍​ទៅ​ហ្វូង​មនុស្ស​ពី​បង្កាន់​ដៃ​យ៉​នៃ​វិមាន​រដ្ឋាភិបាល​នៅ​រដ្ឋធានី​ប៊ុយណូស៊ែ (Buenos Aires)។

សមាជិក​នៃ​ក្រុម​អឌ្ឍច័ន្ទន៍​ក្រហម​ស៊ីរី​ជួយ​នាំ​ដំណើរ​ជន​ស៊ីរី និង​រើ​គ្រឿង​ផ្គត់ផ្គង់​ចំនួន​ពី​តំបន់​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​ទៅ​កាន់​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៅ​ក្រុង​ Aleppo ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី​តាមរយៈ​ផ្លូវ​ឆ្លងកាត់​ Garage al-Hajz នៅ​ក្នុង​សង្កាត់​ Bustan al-Qasr។

ក្រុម​សកម្មជន​របស់​អង្គការ Oxfam (ពីខាងឆ្វេង) ពាក់​ស្រោម​មុខ​ជា​ ប្រធានាធិបតី​អាមរិក​លោក​ប៉ារ៉ាក់ អូបាម៉ា​ ប្រធានាធិបតី​ចិន​លោក Xi Jinping ប្រធានាធិបតី​បារាំង​លោក Francois Hollande នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ Narendara Modi អធិការបតី​អាល្លឺម៉ង់​លោកស្រី Angel Merkel និង​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Malcolm Turnbull ខណៈដែល​ពួកគេ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​មួយ​នៅ​អំឡុងពេល​កិច្ចប្រជុំ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង Le Bourget ភាគ​ខាង​ជើង​ប្រទេស​បារាំង។

តារាចម្រៀង​ Madonna (ខាងឆ្វេង) ច្រៀង​ជិត​អ្នក​លេង​ហ្គីតា​ Monte Pittman និង​កូន​ប្រុស​របស់​អ្នកស្រី​ David Banda នៅ​វិមាន​ Place de la Republique នៅ​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ពី​ការ​វាយប្រហារ​ភេរវកម្ម​ នា​ថ្ងៃ​ ១៣ វិច្ឆិកា នៅក្រុង​ប៉ារីស។

បុរស​ម្នាក់​បោះចោល​របស់​របរ​ដែល​រង​ការ​ខូចខាត​ពី​ទឹកជំនន់​ពី​ហាង​លក់​សំលៀកបំពាក់​អាពាហ៌ពិពាហ៌​នៅ​ក្រុង Carlisle ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស។

រថក្រោះ​ចម្បាំង​អាមេរិក​ប្រភេទ M1A2 SEP Abrams ឆ្លង​កាត់​ទន្លេ​ Hantan នៅ​អំឡុងពេល​ហ្វឹកហាត់​យោធា​រួម​ប្រចាំ​ឆ្នាំ​មួយ​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ នៅ​ក្រុង Yeoncheon ប្រទេស​កូរ៉េខាង​ត្បូង។

តារាសម្តែង​នាង America Ferrera នាង​ Chloe Grace Moretz និងនាង​ Angela Bassett (ពី​ឆ្វេង​ទៅ​ស្តាំ) មាន​ប្រតិកម្ម​ភ្អាក់ផ្អើល​ ខណៈពេល​ពួកគេ​មើល​ទៅ​លើ​ក្រដាស មុន​ពេល​ប្រកាស​ការ​តែងតាំង​ឲ្យ​ឈរ​ឈ្មោះ​សម្រាប់​ប្រកួតពានរង្វាន់​ Golden Globe Awards ប្រចាំ​ឆ្នាំ​លើក​ទី ៧៣ នៅ​ក្រុង Beverly Hills រដ្ឋ​ California។ ពានរង្វាន់​នោះ​នឹង​ត្រូវ​ផ្តល់ឲ្យ​នៅ​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ​២០១៦។

មនុស្ស​ម្នា​មើល​ទៅ​រថយន្ត​មួយ​ដែល​បាន​ធ្លាក់​ចូល​រួង​ផ្លូវ​ក្រោម​ដី​នៅ​ក្រុង Fuzhou ខេត្ត Fujian ប្រទេស​ចិន​នា​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០១៥។ ម្ចាស់​រថយន្តនោះ​ថយ​រថយន្ត​ចូល​ផ្លូវ​រូងក្រោម​ដី ប៉ុន្តែ​បាន​ច្រឡំ​ជាន់​ហ្គ៊ែរ​ជំនួយ​ហ្រ្វាំង។ គ្មាន​នរណា​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក។

ពិព័រណ៍​ពន្លឺ​រៀប​ចំ​ជាមួយ​នឹង​កញ្ចក់ និង​ពន្លឺ​ LED ត្រូវ​បាន​ដាក់​ឡើង​ជា​ផ្នែក​មួយ​នៃ​ការ​អបអរពិធី​បុណ្យ​ណូអែល​នៅ​ «Starlight Garden» នៅ កោះ​ហុង​កុង។

លោក Nikolai Vasilyev វ័យ ៦២ឆ្នាំ ស្លៀក​ពាក់​ជា Father Frost ដែល​មាន​ឋានៈ​ដូច​តា​ណូ​អែល​សម្រាប់​ប្រជាជន​រុស្ស៊ី ដោយ​ជិះ​ស្គី​ទឹក​នៅ​លើ​ទន្លេ​ Yenisei ជាយ​ក្រុង​ Krasnoyarsk​ ប្រទេស​រុស្ស៊ី។

ពន្លឺ​ជា​ខ្សែ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​អាង​បាញ់​មួយ​នៅ​ខាង​មុខ​វិមាន Old Opera ជា​គ្រឿង​តុបតែងលម្អ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple លោក​ Tim Cook (ខាង​ឆ្វេង) ចូលរួម​នៅ​ក្នុង​កម្មវិធី​មួយ​សម្រាប់​ឲ្យ​សិស្ស​រៀន​សរសេរ​កូដ​កុំព្យូទ័រ​នៅ​ឯ​ហាង​លក់​ផលិតផល​ក្រុមហ៊ុន​ Apple មួយ​នៅ​ក្រុង​ Manhattan នៅ​បុរី​ញូវយ៉ក នា​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ​២០១៥។

អ្នក​រៀប​របាំ​ Ballet ទោល​នាង​ Valeria Zapasnikova (ខាង​ឆ្វេង) និង​តារា​របាំ​ឯក​លោក​ Leonid Sarafanov ធ្វើ​ការ​សម្តែង​នៅ​ក្នុង​កម្មវិធី «The Nutcracker» នៅ​ឯ​មហោស្រព Mikhailovsky នៅ​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។

អ្នក​របាំ​ម្នាក់​បង្វិល​កង​ដែន​ជុំវិញ​ខ្លួន​នៅ​អំឡុង​ពេល​កម្មវិធី​ជិះ​ស្គី​លើ​ទឹកកក​ ជា​ផ្នែក​មួយ​នៃ​ការ​សម្តែង​នៅ​ Ocean Park Christmas នៅ​កោះ​ហុងកុង។


 

លោក Seth Hardwick ធ្វើ​ការ​ប្រកួត​ជិះ​លើ​សេះ​កញ្ជ្រោល។ លោក​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​បី​ នៅ​ក្នុង​ពិន្ទុ ៨១.០ នៅក្នុង​ការ​ប្រកួត​ National Finals Rodeo លើ​ទី​ប្រាំ​ពីរ​នៅ​ក្រុង Las Vegas នា​ថ្ងៃ​ទី០៩ ខែ​ធ្នូ ឆ្នាំ២០១៥។