រូបភាព​ជុំវិញ​ពិភពលោក ០១ ធ្នូ ២០១៩

ស្ត្រី​ប៉ាឡេស្ទីន​ចូលរួម​នៅ​ក្នុង​ការ​រត់​ម៉ារ៉ាតុន ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី នៅ​ក្នុង​ខេត្ត Khan Yunis។

បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ក្បួន​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ពេល​ប្រមូលផ្តុំ​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង។

កងទ័ព​ជើង​ទឹក​ឥណ្ឌា​បង្ហាញ​ជំនាញ​របស់​ពួកគេ​នៅ​ក្នុង​ពេល​ហ្វឹកហាត់​សម្រាប់​ការ​ប្រារព្ធ​ទិវា​កងទ័ព​ជើង​ទឹក នៅ​សមុទ្រ​អារ៉ាប់​ក្នុង​ក្រុង Mumbai ប្រទេស​ឥណ្ឌា។

ស្ត្រី​ម្នាក់​ជ្រមុជ​ទឹកកក នៅ​ក្នុង​ទន្លេ Amur ក្នុង​ក្រុង Blagoveshchensk តំបន់ Amur ប្រទេស​រុស្ស៊ី។

ក្មេងប្រុស​ម្នាក់​​បង្ហោះ​ខ្លែង​នៅ​ពេល​ព្រះអាទិត្យ​លិច នៅ​ក្នុង​ក្រុង Colombo ប្រទេស​ស្រីលង្កា។

កីឡាការនី Samantha Smith (រូប​ឆ្វេង) និង​កីឡាការនី Rachel Tam ប្រកួត​ប្រជែង​ដណ្តើម​យក​ពានរង្វាន់​កាយសម្ព័ន្ធ Trampoline ពិភពលោក នៅ​មជ្ឈមណ្ឌល​កាយសម្ព័ន្ធ Ariake ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

កីឡាករ Lewis Hamilton មក​ពី​ចក្រភព​អង់គ្លេស​បើក​រថយន្ត​របស់​លោក​ក្នុង​ពេល​ប្រណាំង​រថយន្ត Emirates Formula One Grand Prix នៅ​ទីលាន Yas Marina ក្នុង​ក្រុង Abu Dhabi ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

អ្នក​ទេសចរណ៍​នាំ​គ្នា​ប្រមូលផ្តុំ​ និង​ថតរូប​ នៅ​ពេល​ដែល​ដើម​ឈើ ginkgos ពណ៌​មាស​ត្រូវ​បាន​គេ​ដាក់​ភ្លើង នៅ​លើ​ផ្លូវ​ដែល​មាន​ដើមឈើ ginkgos នៅ​ក្នុង​ស្តាត Meiji Jingu Gaien ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សិល្បករ​ម្នាក់​សម្តែង​នៅ​មុន​ការ​ប្រកួត​បាត់ទាត់ Euro 2020 Finals Draw នៅ​ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្តេច​ភេនហ្វីន​ត្រូវ​បាន​គេ​ឃើញ​នៅ​កោះ Falkland ដែនដី​ចក្រភព​អង់គ្លេស នៅ​ក្នុង​សមុទ្រ​អាត្លង់ទិក​ខាង​ត្បូង។