រូបភាពជុំវិញពិភពលោក ០១ ធ្នូ ២០១៦
និស្សិតពេទ្យយោធារ៉ូមានីអង្គុយនៅលើរថយន្តបឺសមួយមុនពេលចូលរួមក្នុងក្បួនដង្ហែថ្ងៃបុណ្យជាតិក្នុងរដ្ឋធានីប៊ុយការ៉េស។
អ្នកទេសចរដើរកាត់ដើមសាប៉ាងត្រូវបានតុបតែងលម្អមួយនៅសួន Millenium Park នៅក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ស្រ្តី និងក្មេងតូចម្នាក់ជិតកង់បីធាក់នៅលើដងផ្លូវមួយក្នុងក្រុងប៉េកាំង ប្រទេសចិន។
អ្នកដំណើរអង្គុយដោយព័ទ្ធជុំវិញដោយសំរាម ដែលត្រូវបានបោះចោលដោយកម្មករបោសសម្អាត ស្របពេលដែលកម្មករបោសសម្អាតទាំងនោះធ្វើបាតុកម្មនៅព្រលានយន្តហោះ Barcelona ក្នុងក្រុង Prat Llobregat ប្រទេសអេស្ប៉ាញ។
បុរសជនជាតិអ៊ីរ៉ាក់ម្នាក់យំសោកស្តាយស្រណោះកូនប្រុសខ្លួន ដែលបានស្លាប់អំឡុងពេលប៉ះទង្គិចគ្នានៅក្នុងតំបន់ al-Samah កាន់កាប់ដោយពួករដ្ឋឥស្លាមក្នុងក្រុង Mosul។
បាតុករស្រែកចេញពីរថយន្តប៉ូលិសបន្ទាប់ពីធ្វើបាតុកម្មមួយក្នុងរដ្ឋធានីហ្សាការតា ដោយកោះហៅសុំសិទ្ធិសម្រេចដោយខ្លួនឯងនៅតំបន់ Papua ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌូនេស៊ី។
ក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Chapecoense រំឮកវិញ្ញាណក្ខន្ធកីឡាកររបស់ក្រុមបាល់ទាត់មួយនេះ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះក្នុងព្រៃប្រទេសកូឡុំប៊ី នៅឯកីឡាដ្ឋាន Arena Conda ក្នុងក្រុង Chapeco ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
ស្រ្តីម្នាក់រុញរទេះកូននៅក្នុងសួនមួយជិតបឹង Lake Leman ក្នុងក្រុង Lutry ប្រទេសស្វីស។
ទាហានយំសោកបន្ទាប់ពីបានឃើញកោដ្ឋដាក់ធាតុមេដឹកនាំគុយបាលោក Fidel Castro ត្រូវបានបើកឆ្លងកាត់ក្រុង Santa Clara នៅថ្ងៃទីបួននៅក្នុងក្បួនដង្ហែឆ្លងកាត់ប្រទេស ដើម្បីយកទៅបញ្ចុះនៅក្រុង Santiago de Cuba។
ដើមសាប៉ាងត្រូវបានដាក់បំភ្លឺនៅមជ្ឈមណ្ឌល Rockefeller Center ក្នុងក្រុង Manhattan ក្រុងញូវយ៉ក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។