រូបភាព​ជុំវិញ​ពិភពលោក​ ១ ធ្នូ ២០១៥

បូ​ក្រហម​ ដែល​ជា​សញ្ញា​ជា​អន្តរជាតិ​សម្រាប់​ការ​ចង់ដឹង​ពី​ជំងឺ​អេដស៍ ត្រូវ​បាន​គេ​ដាក់​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​លើ​ផ្លូវ Arbat ក្នុង​ពេល​យុទ្ធនាការ​ដើម្បី​អបអរ​ទិវា​អេដស៍​ពិភពលោក នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ស្រ្តី​នេប៉ាល់​ និង​កូនៗ​មក​ពី​អង្គការ Maiti Nepal ដែល​ជា​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​សម្រាប់​ជន​រងគ្រោះ​ដោយសារ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ ដុត​ភ្លើង​ទៀន​ ១ថ្ងៃ​មុន​ទិវា​អេដស៍​ពិភពលោក​នៅ​ក្នុង​ក្រុង​កដ្ឋមណ្ឌូ (Kathmandu) ប្រទេស​នេប៉ាល់ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប៉ូលិស​លីបង់​ម្នាក់ (រូប​កណ្តាល) ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុម Nusra Front បាន​អោប​ម្តាយ​របស់​គាត់ (រូប​ឆ្វេង) នៅ​ពេល​គាត់​បាន​មក​ដល់​វិមាន​របស់​រដ្ឋាភិបាល​ នៅ​ក្នុង​ក្រុង​បេរូត (Beirut). ក្រុម al-Qaida ក្នុង​ប្រទេស​ស៊ីរី​បាន​ដោះលែង​ទាហាន​លីបង់​មួយ​ក្រុម​ដែល​ត្រូវ​បាន​ចាប់​ជា​ចំណប់ខ្មាំង​អស់​រយៈពេល​ជាង​១ឆ្នាំ។ ការ​ចាប់​ជំរិត​នេះ​ជា​ផ្នែក​នៃ​ការ​ដោះដូរ​នឹង​ការ​ដោះលែង​ជនជាតិ​កាតា​ដែល​រួមមាន​អ្នក​ទោស​យ៉ាង​ហោច​ណាស់១១នាក់​ដែល​យោធា​បាន​ចាប់​ខ្លួន។ អ្នក​ទាំង​នោះ​រួម​មាន​ទាំង​អតីត​ភរិយា​របស់​លោក Abu Bakr al-Baghdadi មេដឹកនាំ​រដ្ឋ​ឥស្លាម​ផង​ដែរ។

អ្នក​ទេសចរ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ថត​រូប និង​វីដេអូ​នៃ​ពិធី​បង្ហូត​ទង់ជាតិ​នៅ​ទីលាន Tiananmen ក្នុង​ពេល​មាន​អ័ព្ទ​យ៉ាង​ក្រាស់​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

មន្រ្តី​ប៉ូលិស​កុបកម្ម​ដើរ​ល្បាត​នៅ​ក្នុង​កិច្ចប្រជុំ​អាកាសធាតុ​ ដែល​ជា​សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សង្កាត់ Le Bourget ភាគ​ខាង​ជើង​នៃ​ក្រុង​ប៉ារីស​ ប្រទេស​បារាំង។

អ្នក​នេសាទ​បង់​សំណាញ់​របស់​គាត់​នៅ​ក្នុង​ទន្លេ​មេគង្គ នៅ​ក្បែរ​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។

គូ​ស្នេហ៍​មួយ​គូ​ដើរ​លេង​នៅ​ក្នុង​សួន​នៅ​ទីសក្ការៈបូជា Hikawa ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ប្រពៃណី​បែប Shinto របស់​ពួកគេ ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​កាន់​ឆ័ត្រ​ដើរ​កាត់​ទឹក​ជំនន់​ នៅ​ក្នុង​ក្រុង Chennai ដែល​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។​

កម្មករ​ជាច្រើន​លាង​សម្អាត​បង្អួច​នៃ​អគារ​ការិយាល័យ​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ព្រះ​អង្គ Harry របស់​អង់គ្លេស​លេង​បាល់​អោប​ជាមួយ​ក្មេងៗ​ក្នុង​ស្រុក​ ក្នុង​ពេល​បណ្តុះបណ្តាល​មួយ​ក្នុង​ក្រុង Durban ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ព្រះ​អង្គ Harry កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​តំណាង​ឲ្យ​ក្រុម Sentebale ដែល​ជា​ក្រុម​សប្បុរសធម៌​ដែល​ទ្រង់​បង្កើត​ជាមួយ​ព្រះ​អង្គ Seeiso របស់​ប្រទេស​ឡេសូតូ (Lesotho) ដើម្បី​ចងចាំ​ដល់​មាតា​របស់​ទ្រង់។

ប៉ូលិស​ម្នាក់​មើល​ទៅ​រថយន្ត​មួយ​ដែល​ក្រឡាប់​ទៅ​ក្នុង​រណ្តៅ​មួយ​ បន្ទាប់​ពី​បុក​ជញ្ជាំង​ឥដ្ឋ​មួយ នៅ​ថ្ងៃ​ដែល​មាន​អ័ព្ទ​នៅ​ក្នុង​ក្រុង Xianyang ខេត្ត Shaanxi ប្រទេស​ចិន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

មេអំបៅ​មួយ​ប្រភេទ​ទុំ​លើ​ដើម​ស្រល់​មួយ​ដើម​នៅ​ក្នុង​ក្រុង Angangueo ប្រទេស​ម៉ិកស៊ិក។ មេអំបៅ​ប្រភេទ​រាប់​ពាន់​ដែលល​មាន​ពណ៌​ទឹក​ក្រូច និង​ខ្មៅ​ចាប់​ផ្តើម​ស្វែងរក​ជម្រក​នា​រដូវ​រងា​នេះ​នៅ​កណ្តាល​ប្រទេស​ម៉ិកស៊ិក ក្នុង​ពេល​ផ្លាស់ទី​ប្រចាំ​ឆ្នាំ​របស់​ពួកគេ។