រូបភាពជុំវិញពិភពលោក ០៧ ធ្នូ ២០១៧
បាតុករប៉ាឡេស្ទីនម្នាក់ដុតទង់ជាតិអាមេរិក ក្នុងពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល។
បុគ្គលិករបស់ក្រុម Pizzaioli Acrobats Coldiretti សម្តែង«ភីហ្សាបង្វិល» ដើម្បីអបអរសាទរការសម្រេចរបស់អង្គការយូណេស្កូ ដែលបានដាក់បញ្ចូលភីហ្សារបស់នេប៉ាល់ ឈ្មោះថា «Pizzaiuolo» ក្នុងបញ្ជីបេតិកភណ្ឌអរូបី ក្នុងប្រទេសនេប៉ាល់។
ទាហានអ៊ីស្រាអែលបំបែកហ្វូងបាតុករប៉ាឡេស្ទីននៅខាងក្រៅច្រកទ្វារ Damascus Gate ក្នុងទីក្រុងចាស់នៃក្នុងទីក្រុងហ្ស៊េរុយសាឡិម។
មហាវិថី 101 Highway ត្រូវបានបិទចរាចរណ៍ក្រោយពេលភ្លើងព្រៃបានឆេះកាត់ផ្លូវឆ្លងទៅដល់មហាវិថី Pacific Coast Highway ក្នុងក្រុង Ventura រដ្ឋកាលីហ្វ័រញ៉ា។
ក្រុមអ្នកលក់កំពុងលក់ផ្កា Marigold នៅហាងលក់ផ្កាបោះដុំនៅក្រុង Lucknow រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
បុរសម្នាក់កំពុងដើរកាត់រូបគំនូរលើជញ្ជាំងដែលបង្ហាញរូបក្មេងម្នាក់ នៅកណ្ដាលរូបទង់ជាតិរបស់ប្រេស៊ីល ក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
មនុស្សកំពុងដើរនៅលើទីវាលដែលពោរពេញទៅដោយទឹកកកនៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុង Höchenschwand។ នៅពីក្រោយនោះគឺជាជួរភ្នំ Alps របស់ស្វ៊ីស ដែលភ្នំនេះគ្រប់ដណ្ដប់ដោយទឹកកកនៅផ្នែកខ្លះ។
ក្រុមអ្នកគាំទ្រឯករាជ្យរបស់តំបន់ Catalonia ប្រមូលផ្តុំគ្នាដើម្បីចាប់ផ្តើមធ្វើបាតុកម្មនៅជិតទីស្នាក់ការកណ្ដាលរបស់សហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
អ្នកទស្សនាម្នាក់កំពុងមើលរូបគំនូរប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងការតាំងពិព័រណ៍មួយដែលគេដាក់ឈ្មោះថា «ពូទីនដ៏អស្ចារ្យ» នៅសារមន្ទីរ UMAM ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
អ្នកបើកបររថយន្តកង់បីឥណ្ឌាម្នាក់ កំពុងពិនិត្យទូរស័ព្ទរបស់លោក នៅពេលលោកសម្រាកពេលមានភ្លៀងធ្លាក់ក្នុងទីក្រុងមុមបៃ (Mumbai)។
ទិដ្ឋភាពនៅទីក្រុងចាស់ក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលគេមើលតាមទ្វារមានរាងផ្កាយ។
អ្នកជំនាញថតរូប លោក Sebastiao Salgado (ឆ្វេង) ត្រូវបានស្វាគមន៍ដោយនាយកជនជាតិបារាំងនិងជាអ្នកជំនាញថតរូប Yann Arthus Bertrand នៅពេលលោកត្រូវបានជ្រើសរើសសម្រាប់ទទួលពានរង្វាន់ «ការសិក្សាផ្នែកវិចត្រសិល្បៈបារាំង»។