រូបភាពជុំវិញពិភពលោក ០៦ ធ្នូ ២០១៨
មនុស្សម្នាគោរពសាកសពរបស់អតីតប្រធានាធិបតី George H.W. Bush ដែលដឹកតាមរថភ្លើងនៅផ្លូវចេញពី Spring ទៅស្ថានីយ៍រថភ្លើង College Station ក្នុងរដ្ឋតិចសាស។
មឈូសដាក់សាកសពអតីតប្រធានាធិបតីសហរដ្ឋអាមេរិក George H.W. Bush ដែលមានរុំទៅដោយទង់ជាតិត្រូវបានសែងដោយកងសន្តិសុខយោធានៅ Spring ក្នុងរដ្ឋតិចសាស នៅពេលសាកសពត្រូវបានដឹកតាមរថភ្លើង Union Pacific។
បុគ្គលិកសុខាភិបាលម្នាក់បីក្មេងម្នាក់ដែលគេសង្ស័យថាមានផ្ទុកមេរោគអ៊ីបូឡា (Ebola) នៅមន្ទីរពេទ្យមួយនៅក្រុង Oicha នៃខេត្ត North Kivu សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
សមាជិកគ្រួសាររាជវង្សចក្រភពអង់គ្លេស Camilla (Duchess of Cornwall) ជួបជាមួយក្រុមអ្នករាំរបាំជាមួយសត្វក្ដាន់ (Reindeer Dancer) នៅឧទ្យាននិវេសដ្ឋាន Clarence House នៅទីក្រុងឡុងដ៍។
ក្រុមបាតុករកំពុងធ្វើបាតុកម្មនៅមុខរដ្ឋសភាប្រឆាំងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ក្មេងជនជាតិស៊ីរីម្នាក់ស្ពាយបាវពីក្រោយខ្នងដើរនៅជំរំអ្នកបាត់បង់ទីជម្រកដែលមានភក់ នៅជិតភូមិ Shamarin ជិតព្រំប្រទល់ជាមួយប្រទេសតួកគី នៅភាគខាងជើងនៃខេត្ត Aleppo។
បុរសម្នាក់ដើរនៅពេលដែលដើមឈើត្រូវបានគ្របដណ្ដប់ដោយទឹកកកនៅក្នុងព្រៃ នៅមាត់ទន្លេ Yenisei នៅខណៈដែលធាតុអាកាសចុះត្រជាក់ក្នុងកម្រិត៣២អង្សាក្រោមសូន្យ នៅជីតទីក្រុង Krasnoyarsk តំបន់ស៊ីបេរី ប្រទេសរុស្ស៊ី។
បាតុករម្នាក់ដែលរងរបួសត្រូវបានប៉ូលិសបង្ក្រាបកុបកម្មចាប់ខ្លួនក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងអាថែន ប្រទេសក្រិក ដើម្បីរំឭកខួបនៃការបាញ់ប្រហាររបស់ប៉ូលិសកាលពីឆ្នាំ២០០៨ ដែលពេលនោះសិស្សសាលាម្នាក់អាយុ១៥ឆ្នាំ ឈ្មោះ Alexandros Grigoropoulos ត្រូវបានគេបាញ់។
ជនជាតិឥណ្ឌាបង្កើតជារូបអ្នកនយោបាយ Bhim Rao Ambedkar ដោយប្រើប្រាស់ពន្លឺដើម្បីរំឭកខួបនៃមរណភាពរបស់លោក នៅទីក្រុង Ahmadabad ប្រទេសឥណ្ឌា។
ទាហានឆ័ត្រយោងរបស់អ៊ុយក្រែនដើរទៅជិតយន្តហោះ យោធា មុនពេលចាកចេញទៅកាន់តំបន់ខាងកើតនៃប្រទេសក្នុងបេសកកម្មមួយនៅមូលដ្ឋានកងទ័ពអាកាស នៅជិតក្រុង Zhytomyr ប្រទេសអ៊ុយក្រែន។
ទិដ្ឋភាពនៅកន្លែងតាំងរូបចម្លាក់ខ្នាតធំ Virgin of Guadalupe (ភាពបរិសុទ្ធនៃ Guadalupe) នៅរដ្ឋម៉ិកស៊ីកូ ប្រទេសម៉ិចស៊ិក។
បុគ្គលិកម្នាក់ឈប់ដើម្បីថតរូបនៅជិតសារមន្ទីរ «ទីក្រុងស្ថាបត្យកម្មនំខេក» នៃសារមន្ទីរ V&A ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។