រូបភាព​ជុំវិញ​ពិភពលោក ០១ ធ្នូ ២០១៧

ក្មេង​ប្រុស​ម្នាក់​កាន់​បាល់​ដែល​គេ​នឹង​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នៅ​ពេល​គាត់​ឈរ​នៅ​លើ​វេទិកា បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​កំណត់​ពូល​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

អ្នក​គោរព​សាសនា​ឥស្លាម​នៅ​​តំបន់​កាស្មៀរ លើក​ដៃ​ដើម្បី​បួងសួង​នៅ​ពេល​អ្នក​ទេសនា​បង្ហាញ​សារីរិកធាតុ​របស់​បព្វជិត Muhammad នៅ​ទីសក្ការៈ​បូជា Hazratbal នៅថ្ងៃ​កំណើត​របស់​បព្វជិត​ Muhammad ក្នុង​ទីក្រុង​ Srinagar នៅ​​តំបន់កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

កូនសិស្ស​ប្រើ​ទៀន​ដើម្បី​បង្កើត​ជា​រូប​បូ​ដ៏ធំ​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រារព​ទិវា«អេដស៍​ពិភពលោក» នៅ​សាលា​បឋម​សិក្សា​មួយ​នៅទីក្រុង Hohhot ដែល​ជា​ទីក្រុង​នៃ​តំបន់​ស្វយ័ត Inner Mongolia ក្នុង​ប្រទេស​ចិន។

អ្នក​ទស្សនា​កំពុង​រង់​ចាំ​ពិធី​បើក​ហាង​លក់​របស់​របរ​បុណ្យ​ណូអែល នៅ​ចំណុច Old Town ក្នុង​ទីក្រុង​Nuremberg ប្រទេស​អាល្លឺម៉ង់។

ជន​ជាតិ​អេមីរ៉ាត​អារ៉ាប់រួម​ម្នាក់​ស្លៀក​ពាក់​សម្លៀក​បំពាក់ប្រពៃ​ណី​ដើរ​ខាង​ក្រោមរូប​តំណាង​ព្រះចន្ទ​ដ៏​ធំ​មួយ នៅ​ហាង​លក់​ទំនិញ​ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម។

យោធា​ស្ត្រី​របស់​ប្រទេស​រូម៉ានី​កំពុង​សម្រួល​មួក​របស់​នាង​ មុន​ពេល​នាង​ចូល​រួម​ក្នុង​ទិវា​ជាតិ​នៃ​ការ​ដើរក្បួន​យោធា​ នៅទីក្រុងប៊ុយការ៉េស ប្រទេស​រូម៉ានី។

សេះ​កំពុង​ស៊ីស្មៅ​នៅ​លើ​ដី​ទួល​ បន្ទាប់​ពី​ព្រិល​បាន​ធ្លាក់​ជា​លើក​ទី​១​ក្នុង​ឆ្នាំ​នេះ ក្នុង​ទីក្រុង Mezkiritz នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។

កាំ​ជ្រួច​ត្រូវ​បាន​បាញ់​ទៅ​ក្នុង​លំហ​អាកាស​ក្នុង​រាជធានីអាប៊ុយដាប៊ី របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម មុន​ថ្ងៃ​បុណ្យ​ជាតិ​ ដែល​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២​ខែ​ធ្នូ។

ក្រុម​អ្នក​ចូល​ចិត្ត​ចង​ចាំ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​សាធារណរដ្ឋ​ឆែក បាន​ស្លៀក​ពាក់​ជា​ទាហានហើយ​ឈរ​យាម​មុន​ពេល​មាន​ការ​ធ្វើ​ត្រាប់​ឡើង​វិញ​ការ​វាយប្រហារ​របស់​មេដឹកនាំ​បារាំង ណាប៉ូឡេអុង ទៅ​លើ​តំបន់​
Austerlitz។ ពិធី​ធ្វើត្រាប់​នេះនឹង​ធ្វើឡើង​នៅថ្ងៃទី​២ ខែ​ធ្នូ នៅ​ជិត​ទីក្រុង Slavkov u Brna សាធារណរដ្ឋ​ឆែក។

ស្ត្រី​ម្នាក់​ដែល​ស្លៀក​សម្លៀក​បំពាក់​ Deadpool កំពុង​ថត​រូប​អ្នក​ដែល​ស្លៀក​ពាក់​ដូច​គ្នា​ក្នុង​កម្មវិធី​កម្សាន្ត​ចម្រុះ Tokyo Comic Con នៅ​​មជ្ឈមណ្ឌល​ Makuhari Messe ទីក្រុង Chiba ប្រទេស​ជប៉ុន។

ទម្រង់នៃ​យាន​អវកាសប្រវត្តិសាស្ត្រ Budd BB1 Pioneer ត្រូវ​បាន​គេ​ដាក់​បង្ហាញ​មុន​ពេល​គេ​យក​វា​ត្រឡប់​ទៅ​ទុក​នៅ​មុខ​វិទ្យាស្ថាន​ Franklin បន្ទាប់ពី​វា​ត្រូវ​បាន​គេ​ជួស​ជុល​អស់រយៈ​ពេល​មួយ​ឆ្នាំ នៅ​ក្នុង​ទីក្រុង Philadelphia រដ្ឋ Pennsylvania។ យន្ត​ហោះ​ដែល​ផលិត​ដោយ​ប្រើប្រាស់​ដែក​សុទ្ធ​កាល​ពីឆ្នាំ​១៩៣០​នេះ បានហោះ​​ឆ្លងកាត់​ទូទាំង​សហរដ្ឋ​អាមេរិក អឺរ៉ុប រហូត​ដល់​ពេល​ដែល​វា​ត្រូវ​បាន​ប្រគល់ទៅ​ឲ្យ​វិទ្យាស្ថាន​នេះ​សម្រាប់​ដាក់​តាំង នៅឆ្នាំ​១៩៣៥។

ស្ត្រី​ម្នាក់​ឈរ​នៅ​លើ​ស្ពាន​ នៅ​ពេល​ដែល​ពន្លឺ​ភ្លើង​ក្នុង​ពេល​​បុណ្យ​ណូអែល​ បាន​បំភ្លឺ​ស្រុក Darsena dei Navigli ដែល​គេ​ដាក់​ឈ្មោះ​​ដោយ​យក​តាម​ឈ្មោះ​​ព្រែក​ Darsena dei Navigli ដែល​ហូរ​កាត់​តំបន់​នេះ​ក្នុង​ទីក្រុង​ Milan ប្រទេសអ៊ីតាលី។