រូបភាពជុំវិញពិភពលោក ០៩ ឧសភា ២០១៦
យោធារុស្ស៊ីចូលរួមនៅក្នុងពិធីដង្ហែក្បួនថ្ងៃបុណ្យជ័យជម្នះ (Victory Day) នៅឯទីលាន Red Square ក្នុងក្រុងមូស្គូ។ ប្រទេសរុស្ស៊ីបានប្រារព្ធខួបលើកទី ៧១ ដើម្បីរំឮកពីជ័យជម្នះរបស់សហភាពសូវៀតមកលើពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទីពីរ។
ក្មេងៗលេងសប្បាយនៅលើទោងវិលមួយនៅអំឡុងពេលការរៀបចំទស្សនកិច្ចពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើងសម្រាប់អ្នកយកព័ត៌មានបរទេសនៅឯរោងចក្រក្រណាត់ Kim Jong Suk Pyongyang ក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ព្រះអង្គម្ចាស់ Harry (ខាងឆ្វេង) នៃប្រទេសអង់គ្លេស និងស្រ្តីទីមួយស.រ.អាលោកស្រី Michelle Obama ចូលរួមនៅក្នុងពិធីបើកសម្ពោធកម្មវិធីប្រកួត Invictus Games នៅក្រុង Orlando រដ្ឋ Florida ស.រ.អា នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦។
អ្នកគាំទ្រជនជាតិរុស្ស៊ីផ្តល់ការគាំទ្រទៅដល់ក្រុមជម្រើសជាតិខ្លួននៅអំឡុងពេលការប្រកួតកីឡាហុកឃី (Hockey) លើទឹកកករវាងប្រទេសរុស្ស៊ី និងឡេតូនី (Latvia) ក្នុងក្រុងមូស្គូ។
កុមារអាហ្វហ្គានីស្ថាននៅពីមុខប្រាសាទ Parthenon ដែលមានអាយុកាល ២.៥០០ ឆ្នាំនៅប្រទេសក្រិក។
ព្រះអាទិត្យរះពីលើ Boardwalk នៅក្រុង Atlantic City រដ្ឋ New Jersey។
យោធាប៊េឡារូសដើរកាន់វិមាន Brest Fortress នៅអំឡុងពេលដង្ហែក្បួនអបអរសាទរថ្ងៃបុណ្យជ័យជម្នះ (Victory Day) ដើម្បីប្រារព្ធខួបលើទី ៧១ នៃជ័យជម្នះក្នុងសង្រ្គាមលោកលើកទីពីរនៅក្រុង Brest ដែលស្ថិតនៅចម្ងាយ ៣៦០ គីឡូម៉ែត្រ (២២៣ម៉ាយ) ភាគនិរតីនៃក្រុង Minsk ប្រទេសប៊េឡារូស។
ក្មេងប្រុស ដែលបានបួសដើម្បីស្គាល់ជីវិតជាព្រះសង្ឃដោយស្នាក់នៅក្នុងវិហារសម្រាប់រយៈពេលពីរសប្តាហ៍ មើលទៅលើទោងវិលមួយនៅឯសួនកុមារ Everland នៅក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។
ស្រមោលទង់ជាតិអាមេរិកត្រូវបានរំលេចឡើង នៅស្របពេលដែលភពពុធត្រូវបានឃើញនៅក្រោមផ្នែកខាងឆ្វេង ដោយធ្វើដំណើរឆ្លងកាត់មុខព្រះអាទិត្យនៅក្រុង Las Vegas រដ្ឋ Nevada។
យោធារុស្ស៊ីចូលរួមនៅក្នុងពិធីដង្ហែក្បួនថ្ងៃបុណ្យជ័យជម្នះ (Victory Day) នៅឯទីលាន Red Square ក្នុងក្រុងមូស្គូ។ ប្រទេសរុស្ស៊ីបានប្រារព្ធខួបលើកទី ៧១ ដើម្បីរំឮកពីជ័យជម្នះរបស់សហភាពសូវៀតមកលើពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទីពីរ។
អ្នកគាំទ្រលោក Bernie Sanders ពាក់ស្ទីកឃឺយុទ្ធនាការឃោសនាបោះឆ្នោតពីលើអាវយឺតអ្នកគាំទ្រលោក Bernie Sanders នៅអំឡុងពេលយុទ្ធនាការឃោសនានៅឯ Boardwalk Hall ក្រុង Atlantic City រដ្ឋ New Jersey។ លោក Sanders កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Jersey នៅក្នុងការបោះឆ្នោតបឋមនៅថ្ងៃទី០៧ ខែមិថុនា។