រូបភាព​ជុំ​វិញ​ពិភពលោក ៧ ឧសភា ២០១៥

ក្មេង​ស្រី​សិស្ស​សាលា​លេង​តន្រ្តី​​នៅ​ក្នុង​ថ្នាក់​តន្រ្តី​អ័គ្គរដេអុង (accordion) នៅ​ក្នុង​ទីក្រុង​ព្យុង​យ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

បុរស​ម្នាក់​ដើរ​កាត់​ផ្លូវ​មួយ​ ដែល​ពោរពេញ​ទៅ​ដោយ​ដុំ​ថ្ម​ បន្សល់​ទុក​ដោយ​ក្រុម​បាតុករ​ បន្ទាប់​ពី​ត្រូវ​បាន​បំបែក​ដោយ​ប៉ូលីស​នៅ​ក្នុង​តំបន់​ Soweto ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

The Gyalwang Drukpa មេដឹកនាំ​ព្រះពុទ្ធ​សាសនា​ម្នាក់​ ប្រសិទ្ធពរ​ឲ្យ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​នៃ​Freddie Gray ក្នុង​ទីក្រុង​បាល់ទីម័រ​ រដ្ឋ​ម៉ារីលែន។

យុទ្ធជន​តស៊ូ​ភាគ​ខាងត្បូង​ដ៏​ល្បី​ល្បាញ​ ប្រតិកម្ម​ខណៈ​ដែល​រថក្រោះ​របស់​ពួកគេ​មួយ​គ្រឿង​ត្រូវ​បាន​ឆេះ​ នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ភាគខាង​ត្បូង​ទីក្រុង​ Aden ប្រទេស​យេមែន។​

គូសង្សា​មួយ​គូ ដើរកាត់​​ចេតិយ​មួយ​នៅ​តាម​របង​នៃ​រាជវាំង​ Gyeongbokgung ដែល​ចាំង​ទៅ​លើ​ផ្ទៃ​ទឹក​ ក្នុង​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាង​ត្បូង។

រូប​ថត​មនុស្ស​ផ្តុំ​គ្នា​ ដោយ​វិចិត្រករ​សហសម័យ​ JR, ដែល​ត្រូវ​បាន​ប្រមូល​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១៤ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្រោម​ដំបូល​នៃ​សារៈមន្ទីរ​ Pantheon​ ក្នុង​ទីក្រុង​ប៉ារីស។

កង​នាវី​រុស្ស៊ី​ ចូលរួម​ក្នុង​ការដើរ​សម​ព្យុហយាត្រា​សម្រាប់​ថ្ងៃ​ជ័យ​ជំនះ​ នៅ​ក្នុង​ទីលាន​ Red Square​ កណ្តាល​ទីក្រុង​មូស្គូ។

ព្រះ​អង្គ​ម្ចាស់​ Harry ឆ្វេង និយាយ​ជាមួយ​ទាហារ​ជើង​ចាស់​អូស្រ្តាលី​ អ្នក​ស្រី​ Daphne Dunne នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ឯ​អគារ​ល្ខោន​អូប៉េរ៉ា ក្នុង​ទីក្រុង​ស៊ីដនី។

មនុស្ស​រក​មើល​តាម​រយៈ​កំទេច​បាក់​បែក​ ក្នុង​តំបន់​មួយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​អាកាសធាតុ​អាក្រក់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា នៅ​ក្នុង​ទីក្រុង​ Oklahoma។

 Luiz Fernadex អាយុ​១៥ ឈរ​ឲ្យ​ថត​រូប​ជាមួយ​នឹង​រូប​កីឡាករ​បាល់​ទាត់ Neymar​ នៃ​ក្រុម​ Barcelona ដែល​កោរ​នៅ​លើ​ក្បាល​របស់​ខ្លួន​ មុន​នឹង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ Champions League រវាង​ក្រុម​ Barcelona និង​ក្រុម​ Bayern Munich។