រូបភាព​ជុំវិញពិភពលោក ០៥ ឧសភា ២០១៦

សត្វ​សេះ​មួយ​ត្រូវ​អ្នក​បង្វឹក​ដឹក​ទៅ​ហ្វឹកហាត់​នៅ​ឯ​ Churchill Downs នៅ​ក្រុង Lousiville រដ្ឋ​ Kentucky។

តំណាង​គណបក្ស​អភិរក្ស​នៅ​ប្រទេស​អង់គ្លេស​អង្គុយ​នៅ​ខាង​ក្រៅ​មណ្ឌល​បោះឆ្នោត​នៅ​ក្រុង Barnes ភាគ​និរតី​ក្រុង​ឡុងដ៍។

ប៉ូលិស​ចរាចរណ៍​ស្រ្តី​ជនជាតិ​កូរ៉េខាងជើង​ធ្វើ​សញ្ញា​ទៅ​កាន់​រថយន្ត​នៅ​លើ​ផ្លូវ​ប្រសព្វគ្នា​ ហើយ​ខាងក្រោយ​នាង​មាន​ទៅ​ដោយ​ទង់ជាតិ​គណបក្ស​ពលករ​ ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​នៅ​ក្រុង ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង។

ប្រជាជន​អ៊ីស្រាអែល​ឈរ​នៅ​ជិត​រថយន្ត​របស់​ខ្លួន នៅស្រប​ពេល​ដែល​មាន​ការ​បន្លឺ​សំឡេង​សារ៉ែន​រំឮក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការ​សម្លាប់​រង្គាល​ Holocaust នៅ​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

ឧទ្ធាម្ភាគចក្រ​យោធា​រុស្ស៊ី​ហោះ​ពី​លើ​អគារ​ Ivan the Great Bell និង​វិមាន​ក្រឹមឡាំង​នៅ​ក្រុង​មូស្គូ​ នៅ​អំឡុងពេល​ពិធី​ហាត់សម​សម្រាប់​ការ​ដង្ហែក្បួន​យោធា​ថ្ងៃ​បុណ្យ​ជ័យជម្នះ​ (Victory Day) ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីលាន Red Squareនៅ​ថ្ងៃ​ទី០៩ ខែ​ឧសភា ដើម្បី​អបអរសាទរ​គម្រប់​ខួប ៧១ ឆ្នាំ បន្ទាប់​ពី​ជ័យជម្នះ​នៅ​ក្នុង​សង្រ្គាម​លោក​លើក​ទី​ពីរ។ 

អ្នក​ភូមិ​មក​ពី​បណ្តា​រដ្ឋ​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌា​បាន​ស្រែក​ពាក្យ​ស្លោក​នៅ​អំឡុងពេល​បាតុកម្ម​ប្រឆាំង​មួយ​ដើម្បី​សង្កត់​ធ្ងន់​ពី​កង្វះខាត​​ទឹក​នៅ​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

នាវា​កំសាន្ត​ Viking Sea ត្រូវ​បាន​អូស​ពី​មុខ​ដោយ​ទូក​សណ្តោង​មួយ​តាម​បណ្តោយ​ទន្លេ​ Thames ទៅ​កាន់​ផែ Greenwhich នៅ​ភាគ​ខាង​កើត​ក្រុង​ឡុងដ៍ នៅ​មុន​ពិធី​​ប្រសិទ្ធនាម​ផ្លូវការ​។

កីឡាករ Hanser Alberto ពាក់​លេខ ២​ របស់​ក្រុម Texas Rangers ផ្លុំ​ស្ករ​កៅស៊ូ នៅ​អំឡុងពេល​ប្រកួត​កីឡាវាយកូនបាល់​ MLB ជាមួយ​នឹង​ក្រុម Toronto Blue Jays កាល​ពី​ថ្ងៃ​ទី០៤ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ឯ​កីឡាដ្ឋាន​ Rogers Center នៅ​ក្រុង Toronto រដ្ឋ Ontario ប្រទេស​កាណាដា។

តារា​សម្តែង​កម្មវីធី​ជីវិត​ពិត​នាង Kim Kardashian ថត​រូប​ Selfie នៅ​ខណៈ​ដែល​នាង​ជិះ​រថយន្ត​ក្លាស៊ីក​ នៅ​ជិត​ស្វាមី​របស់​នាង គឺ​តារា​ចម្រៀង​រ៉េប​ Kanye West នៅ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា កាល​ពី​ថ្ងៃ​ទី០៤ ខែ​ឧសភា ឆ្នាំ​២០១៦។ 

ប្រជាជន​រត់​ភៀសខ្លួន​ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់ Fort McMurray ពិនិត្យ​មើល​ទៅ​លើ​ជំនួយ​ និង​សំលៀកបំពាក់​ដែល​ត្រូវ​បាន​ឧបត្ថម្ភ​នៅ​ក្រុង Lac la Biche ខេត្ត​ Alberta ប្រទេស​កាណាដា។

សមាជិក​ក្រុម​អ្នក​គាំទ្រ​ភាពយន្ត​ភាគ​ Star Wars ស្លៀកពាក់​ក្នុង​ឯកសណ្ឋាន Stormtrooper និយាយ​ទៅ​កាន់​ក្មេងស្រី​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​អំឡុងថ្ងៃ​អបអរសាទរ​រឿងភាគ Star Wars នៅ​ក្រុង Monterrey ប្រទេស​ម៉ិចស៊ិក កាល​ពី​ថ្ងៃ​ទី០៤ ខែ​ឧសភា ឆ្នាំ២០១៦។