រូបភាព​ជុំវិញ​ពិភពលោក​ ០៣ ឧសភា ២០១៥

ព្រះ​សង្ឃ​ចូលរួម​ក្នុង​ពិធី​ «hi-watari» ឬ​ ពិធី​ដើរ​លើ​ភ្លើង​ នៅ​ឯ​ព្រះវិហារ​ Shiofunekannonji ក្នុង​ទីក្រុង​ Ome រាជធានីតូក្យូ។ 

ភ្ញៀវ​ទេសចរ​​ដើរ​ទស្សនា​ក្នុង​សួន​ផ្កា azalea ដែល​រីក​ចម្រុះ​ពណ៌​នៅ​ក្នុង​ព្រះវិហារ​ Shiofune-kannonji ទីក្រុង​ Ome រាជធានីតូក្យូ។ 

អ្នក​ចម្លាក់​ម្នាក់​ ធ្វើ​រូប​ចម្លាក់​ពី​ខ្សាច់​មួយ​ដើម្បី​រំឭក​ដល់​ជ័យ​ជំនះ​សង្គ្រាម​លោក​លើក​ទី​២​ នៅ​ក្នុង​ទីក្រុង​ Minsk ប្រទេស​បេឡារុស នៅ​ថ្ងៃ​ទី​៩​ ខែ​ឧសភា។

បក្សី​មួយ​ក្បាល​នៅ​ក្នុង​ទ្រុង​ដែល​ព្យួរ​នៅ​មែក​ដើម​ឈើ​មួយ​នៅ​តាម​ផ្លូវ​ក្នុង​រាជវាំង​ចាស់​​ Forbidden City ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។​

អ្នក​សម្តែង​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ​ Aleksandra Soldatova សម្តែង​ទោល​ក្នុង​កម្មវិធី​ចុង​ក្រោយ​នៃ​ការប្រកួត​ជើងឯក​អ៊ឺរ៉ុប​កីឡា​ Rhythmic Gymnastics លើក​ទី​៣១​​ ក្នុង​ទីក្រុង​ ប្រទេស​បេឡារុស។

អ្នក​ចូលរួម​ថត​រូប​ជាមួយ​សត្វ​ឆ្កែ​របស់​ពួក​គេ​ ក្នុង​ការប្រកួត​រត់​ពណ៌​លើក​ទី​មួយ​ «Alwan LB» ក្នុង​ប្រទេស​ Beirut. 

អ្នក​សម្តែង​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ​ Margarita Mamun សម្តែង​ទោល​ក្នុង​កម្មវិធី​ចុង​ក្រោយ​នៃ​ការប្រកួត​ជើងឯក​អ៊ឺរ៉ុប​កីឡា​ Rhythmic Gymnastics លើក​ទី​៣១​​ ក្នុង​ទីក្រុង​ ប្រទេស​បេឡារុស។

បុត្រី​របស់​ព្រះ​អង្គម្ចាស់​ William និង​ព្រះ​នាង Catherine, Duchess of Cambridge, លង់​លក់​ខណៈ​ត្រូវ​បាន​បី​ដាក់​នៅ​លើ​កៅអី​រថយន្ត​ ក្រោយ​ពេល​ចេញ​ពី​មន្ទីរពេទ្យ​ St. Mary's ក្នុង​ទីក្រុង​ឡុងដ៍​ ចក្រភព​អង់គ្លេស​ ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

ផ្កា​ជា​ច្រើន​ត្រូវ​បាន​ដាក់​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​របស់​ផលិតករ​កម្មវិធី​ទូរទស្សន៍​ Associated Press​ លោក​ Kerem Lawton នៅ​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ នៅ​ក្នុង​ទីក្រុង​ Vitina ប្រទេស​កូសូវ៉ូ។

Floyd Mayweather អ្នក​ប្រដាល់​សេរី​អាមេរិក​ ឈរ​នៅ​លើ​រេញ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ Manny Pacquiao អ្នក​ប្រដាល់​ហ្វីលីពីន​​ ក្នុង​ការប្រកួត​ដណ្តើម​ខ្សែ​ក្រវ៉ាត់​ទម្ងន់​មធ្យម​ WBO និង​ WBA​ នៅ​ក្នុង​ទីក្រុង​ Las Vegas រដ្ឋ Nevada​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​ 

Fransiya

អ្នក​កាសែត​យក​ស្កុត​បិត​មាត់​ ប្រមូល​ម្តុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ នៅ​ក្នុង​ទីក្រុង​ Bujumbura ប្រទេស​ប៊ូរុនឌី។

ក្មេង​ប្រុស​កូរ៉េ​ខាង​ជើង​ម្នាក់​លេង​កាំភ្លើង​ជ័រ​ នៅ​លើ​ទួល​ Moran ក្នុង​ទីក្រុង​ព្យុងយ៉ាង​ ប្រទេស​កូរ៉េ​ខាង​ជើង។