រូប​ភាព​ជុំវិញ​ពិភពលោក​ ១០​ ឧសភា ២០១៥

កុមារ​លើក​ដៃ​​លើក​ទឹក​ចិត្ត​ ពេល​មើល​ការសំដែង​សៀក​នៅ​ពិធី​ជប់លៀង​ថ្ងៃ​បុណ្យ​មាតា​បែប​រាំ​ឌីស្កូ​មួយ​ ​ ដែល​រៀប​ចំ​ឡើង​សម្រាប់​កុមារ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

Dawn breaks behind the Capitol Dome as last minute preparations continue for swearing in of Donald Trump as the 45th President of the United States, Jan. 20, 2017.

Des centaines de milliers d'Américains sont présents pour l'investiture de Donald Trump, à Capitol Hill, Washington DC, le 20 janvier 2017. (VOA/Nicolas Pinault)

ស្រ្តី​និង​កុមារ​ជន​ជាតិ​ភាគតិច​ រ៉ូហ៊ីងយ៉ា​ ​(Rohingya​)​ ដែល​ទូក​របស់​ពួកគេ​​បាន​មក​ដល់​ដី​កោះ​ស៊ូម៉ាត្រា ត្រូវ​បាន​ដឹក​តាម​ឡាន​យោធា​ដើម្បី​យក​ទៅ​ដាក់​នៅ​​ជំរុំ​បណ្តោះអាសន្ន​ នៅ​ក្នុង​ក្រុង​ Seunuddon ខេត្ត​ Aceh ប្រទេស​ឥណ្ឌូនេស៊ី។

ធម្មជាតិ​ពពក​របស់​ផែនដី​គឺ​មើល​ឃើញ​ច្បាស់​នៅ​ក្នុង​ផែនទី​ពពក​ពិភពលោក​ ដោយ​ផ្អែក​លើ​ទិន្នន័យ​ប្រមូល​ពី​ Moderate Resolution Imaging Spectroradiometer (MODIS) តាម​រយៈ​ផ្កាយ​រណប​ Aqua របស់​ណាសា​។ រូបភាព​នេះ​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥។

ពូជ​តោ​ Asiatic ឬ​តោ​ឥណ្ឌា​ ដើរ​នៅ​ក្នុង​របង​​សួន​សត្វ​ Kamala Nehru ក្នុង​ក្រុង​ Ahmadabad​ ប្រទេស​ឥណ្ឌា។ 

កាំ​ជ្រួច​ត្រូវ​បាន​បាញ់​នៅ​ពី​លើ​ទីលាន​ Red Square នៅ​ក្នុង​ទីក្រុង​មូស្គូ​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ដើម្បី​អបអរ​ខួប​លើក​ទី​៧០​ នៃ​ជ័យ​ជម្នះ​សង្គ្រាម​លោក​លើក​ទី​២​ ឆ្នាំ​១៩៤៥ លើ​កងទ័ព​ណាហ្ស៊ី​ អាល្លឺម៉ង់។

កុមារ​យេមែន​ដោយ​​ដៃ​មាន​កាន់​អាវុធ​ អង្គុយ​នៅ​ផ្នែក​ក្រោយ​ឡាន​ ជាមួយ​សកម្ម​ប្រយុទ្ធ​ស្មោះត្រង់​នឹង​ប្រធានាធិបតី​យេមែន​លោក​ Abedrabbo Mansour Hadi នៅ​ក្នុង​សង្កាត់​​ Dar saad តំបន់​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ Aden ​ខណៈ​ពួក​គេ​បន្ត​ការប្រយុទ្ធ​នឹង​ក្រុម​ Shiite Huth​ ក្នុង​ប្រទេស​យេមែន។

ស្រ្តី​ម្នាក់​ចិត​សំបក​អំពៅ​ នៅ​តាម​ផ្លូវ​រថភ្លើង​ ដើម្បី​យក​ទឹក​អំពៅ​លក់​ឲ្យ​ប្រជាជន​នៅ​តំបន់​សំណង់​អនាធិបតេយ្យ​ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

ក្រុម​ស្រ្តី​ជា​ម្តាយ​បាន​ចំហ​ក្បាល​ពោះ​របស់​ពួក​គេ​ ដោយ​មាន​សរសេរ​អក្សរ​អំពាវនាវ​ឲ្យ​មាន​ការលុប​បទបញ្ញត្តិ​ហាមប្រាម​ការសម្រាល​កូន​តាម​ផ្ទះ​នៅ​ជាយ​ក្រុង​ Quezon ប្រទេស​ហ្វីលីពីន។ ក្រុម​បាតុករ​បាន​យក​ថ្ងៃ​បុណ្យ​មាតា​ ដើម្បី​ប្រឆាំង​គោលនយោបាយ​​នោះ​ ដោយ​សារ​វា​បាន​ប៉ះ​ពាល់​ក្រុម​ម្តាយ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ ក្នុង​ការសម្រាល​កូន​ពី​សំណាក់​ឆ្មប​មិន​ស្រប​ច្បាប់ ឬ​គ្រូ​ឱសថ​បុរាណ​​ ដោយ​មាន​ការពិន័យ​ជា​ប្រាក់​ ៥០០០​ ពេសូ (ប្រហែល​ ៥០០,០០០ រៀល)។ 

El exrepresentante Jason Altmire de Florida observa el escenario frente al Capitolio. [Foto: Carol Guensburg, VOA].

កុមារ​ម្នាក់​ជិះ​កូន​ឡាន​អគ្គីសនី​នៅ​លើ​ផ្លូវ​ដើរ​ ដែល​ភ្ជាប់​ទៅ​នឹង​កោះ​ Some Sevit ឬ​កោះ​អណ្តែត​ទឹក​ ក្នុង​ទីក្រុង​សេអូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រុម​ឆ្មាំ​ប្រធានាធិបតី​ក្រិក​ «Evzones» ឈរ​ធ្មឹង​គោរព​នៅ​ក្នុង​ពិធី​ប្រចាំ​សប្តាហ៍​មួយ​នៅ​ឯ​វិមាន​នៃ​ទាហាន​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ នៅ​មុន​អគារ​រដ្ឋសភា ក្នុង​ទីក្រុង​អាតែន។

ការ​ធ្វើ​ដំណើរ​ដោយ​ប្រជ្រៀត​គ្នា​តាម​ឡាន​ក្រុង​ នៅ​ជាង​ក្រុង​គែរ (Cairo) ប្រទេស​អាហ្ស៊ីប។