រូបភាពជុំវិញពិភពលោក ១៤ មិនា ២០១៦
យោធាជើងទឹកឥណ្ឌូនេស៊ី និងក្រសួងកិច្ចការជើងទឹក និងនេសាទបំផ្ទុះកម្ទេចនាវានេសាទខុសច្បាប់ប្រភេទ MV Viking នៅតំបន់សមុទ្រ Tanjung Batumandi ក្រុង Pangandaran កោះជ្វាប៉ែកខាងលិចនៅក្នុងរូបថតដោយ Antara Foto។
កសិករមួយរូបបាញ់ទឹកដោះគោនៅខាងមុខការិយាល័យគណបក្សសេរីស្តាំនិយម Mouvement Reformateur (MR) នៅប្រទេសប៊ែលហ្ស៊ិកនៅអំឡុងពេលបាតុកម្មមួយនៅរដ្ឋធានីព្រុចសែល។
បព្វជិតហិណ្ឌូធ្វើសំណែនទៅកាន់ត្រីបាឡែន ដែលបានងាប់ទើរលើច្រាំងនៅឆ្នេរ Batu Tumpeng នៅកោះ Bali។
ជនចំណាកស្រុកឆ្លងកាត់ទន្លេមួយ ភាគខាងជើងក្រុង Idomeni ប្រទេសក្រិក ដោយព្យាយាមធ្វើដំណើរទៅកាន់ប្រទេសម៉ាសេដូនីនៅតាមផ្លូវមួយដែលអាចពង្វៀងរបងព្រំដែនបាន។ ជនចំណាកស្រុក និងជនភៀសខ្លួនរាប់រយនាក់បានដើរចេញពីជំរុំដែលមានមនុស្សកកកុញនៅតាមបណ្តោយព្រំដែនក្រិកនិងម៉ាសេដូនី ដោយប្តេជ្តាធ្វើដំណើរឆ្លងកាត់ប្រកបដោយគ្រោះថ្នាក់មួយទៅកាន់ភាគខាងជើង។
ស្រ្តីជាម្តាយជនរងគ្រោះបានយំសោកនៅអំឡុងពេលរង់ចាំសពកូនប្រុសខ្លូននៅក្រុងអង់ការ៉ា មួយថ្ងៃបន្ទាប់ពីគ្រាប់បែកអត្តឃាតពីរថយន្តមួយបានផ្ទុះឡើងនៅកណ្តាលទីលានដ៏មមារញឹកមួយនៅកណ្តាលក្រុងអង់ការ៉ា ដោយបានសម្លាប់មនុស្ស ៣៧នាក់ ហើយបង្កឲ្យ១២៥នាក់ទៀតរងរបួស។
គ្រាប់រ៉ូកែត Proton-M ត្រូវបានបង្ហោះចេញពីអវកាសយានដ្ឋាន Baikonur ជួលដោយរុស្ស៊ី នៅកាហ្សាស្តង់។ អឺរ៉ុប និងរុស្ស៊ីបានចាប់ផ្តើមបេសកកម្មរួមគ្នាមួយដើម្បីស្វែងយល់ពីបរិយាកាសនៃភពព្រះអង្គារក៏ដូចជាងស្វែងរកសញ្ញានៃជីវិតនៅលើភពពណ៌ក្រហមមួយនោះ។ បេសកកម្មដែលមិនមានមនុស្សទៅជាមួយ ExoMars ដែលជាការសហការរវាងទីភ្នាក់ងារអវកាសអឺរ៉ុប និងទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានចេញដំណើរពីគ្រាប់រ៉ូកែតរុស្ស៊ី ហើយត្រូវបានរំពឹងថានឹងទៅដល់ភពព្រះអង្គារនៅខែតុលា។
កាក់មាស ២៤ការ៉ាត់ ដែលត្រូវបានបង្កើតឡើងនៅក្រុងរ៉ូម កាលពីឆ្នាំ ១០៧ ហើយមានឆ្លាក់រូបអធិរាជ Augustus ត្រូវបានរកឃើញដោយអ្នកដើរឡើងភ្នំជនជាតិអ៊ីស្រាអែលមួយរូបនៅតំបន់ Galilee ភាគខាងកើត មុនពេលប្រគល់កាក់នោះឲ្យទៅអាជ្ញាធរអ៊ីស្រាអែលនៅរដ្ឋធានីហ្ស៊េរុយសាឡិម។
ស្រ្តីបម្រើការរៀបចំតែសម្រាប់ថ្នាក់ដឹកនាំចិន មុនពេលបិទកិច្ចប្រជុំប្រឹក្សានយោបាយរបស់បក្សកុម្មុយនីស្តចិន (CPPCC) នៅសាល Great Hall of the People ក្នុងរដ្ឋធានីប៉េកាំង។
មនុស្សយន្ត NOX ត្រូវបានគេថតរូបនៅពិព័រណ៌កុំព្យូទ័រ និងសូហ្វវ៊ែរធំជាងបង្អស់នៅលើពិភពលោក CeBit នៅក្រុង Hanover ប្រទេសអាល្លឺម៉ង់។
កសិករឥណ្ឌាម្នាក់ចុះពីខ្ទមរបស់ខ្លួននៅក្នុងវាលស្រែមួយពេលថ្ងៃលិចនៅជាយក្រុង Gauhati នៅរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។
អ្នកបើកតាក់ស៊ីឈរនៅជិតរថយន្តតាក់ស៊ីដែលបានចតជិតវិមានជាតិមួយ ស្របពេលពួកគេធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអ្វីដែលពួកគេហៅថា ការប្រកួតប្រជែងមិនយុត្តិធម៌ពីសេវាកម្មចែករំលែកការជិះរថយន្តនៅរដ្ឋធានីចាកាតា ប្រទេសឥណ្ឌូនេស៊ី។