រូបភាព​ជុំវិញ​ពិភពលោក ១៣ មីនា ២០១៦

ប្រតិភូ​របស់​ជនជាតិ​ភាគ​តិច​ម្នាក់​ឈរ​ថត​រូប​ជា​ក្រុម​ជាមួយ​នឹង​ក្រុម​ប្រតិភូ​ដទៃ​ទៀត មុន​កិច្ចប្រជុំ​ពេញ​អង្គ​មួយ​របស់​សភា​ប្រជាជាតិ​ នៅ​វិមាន Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ឆ្លង​កាត់​ផ្លូវ​លិច​ទឹក​នៅ​ក្នុង​ក្រុង Bandung ខេត្ត West Java។ មនុស្ស​រាប់​ពាន់​បាន​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ នៅ​ពេល​ដែល​ទន្លេ Citarum បាន​ជន់​លិច​តំបន់ Bandung។

អ្នក​គាំទ្រ​របស់​លោក Ayatollah Muhammad al-Yaqubi ដែល​ជា​បព្វជិត​ជាន់​ខ្ពស់​របស់​ក្រុម​ស៊ីអ៊ីដ​អ៊ីរ៉ាក់ ចូលរួម​ក្នុង​ពិធី​សាសនា​មួយ​ដើម្បី​រំលឹក​ដល់​ខួប​នៃ​បុណ្យ​សព​របស់​នាង Fatima​ ដែល​ជា​កូនស្រី​របស់​សាវ័ក Prophet Mohammed នៅ​ក្នុង​ក្រុង​ពិសិដ្ឋ Najaf ប្រទេស​អ៊ីរ៉ាក់។

បាតុករ​ចូលរួម​ក្នុង​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​ឲ្យ​លោក Dilma Rousseff ប្រធានាធិបតី​របស់​ប្រេស៊ីល​ចុះ​ចេញ​ពី​តំណែង​នៅ​តាម​ផ្លូវ Paulista ក្នុង​ក្រុង Sao Paulo។

ក្មេងៗ​បេឡារុស​ញ៉ាំ​នំ​ក្នុង​ពិធី Maslenitsa នៅ​ក្នុង​ភូមិ Otradnoye ប្រទេស​បេឡារុស។

ឃ្មុំ​មួយ​ក្បាល​ប្រមូល​ទឹក​ឃ្មុំ​ពី​ផ្កា​ក្រូច​នៅ​ក្នុង​ក្រុង Netanya នៅ​តាម​បណ្តោយ​ឆ្នេរ​មេឌីទែរ៉ាណេ​របស់​អ៊ីស្រាអែល។

ក្មេង​ម្នាក់​ផ្លុំ​កម្ទេច​ក្រដាស​ពី​ដៃ​របស់​នាង​ ក្នុង​ពេល​ដើរ​ក្បួន Carnival នៅ​ក្នុង​ក្រុង Limassol របស់​ប្រទេស​ស៊ីប។ ការ​ដើរ​ក្បួន​ក៏​វែង​របស់​ក្រុង Limassol គឺ​ជា​ការ​កើរ​ក្បួន​ដ៏​ល្បី​ និង​ធំ​បំផុត​របស់​ប្រទេស​ស៊ីប ដោយ​បាន​ទាក់ទាញ​អ្នក​ចូលរួម​មក​ពី​ទូទាំង​កោះ​មេឌីទែរ៉ាណេ​ខាង​កើត។

មន្រ្តី​របស់​សភា​ប្រជាជាតិ​ស្លៀកពាក់​ជា​ជនជាតិ​ភាគ​តិច​រង់ចាំ​ជណ្តើរ​យន្ត​នៅ​វិមាន Great Hall of the People ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី៣​របស់​សភា​ប្រជាជាតិ​នៅ​ក្នុង​ក្រុង​បេកាំង។