រូបភាព​ជុំវិញ​ពិភពលោក ១០ មិនា ២០១៦

លោកប្រធានាធិបតី​ Barack Obama និង​ស្រ្តី​ទីមួយ​លោក​ស្រី​ Michelle Obama បក់​ដៃ​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​កាណាដា​លោក Justin Trudeau និង​ភរិយា​របស់​លោក​ លោកស្រី​ Sophie Gregoire នៅ​បង្កាន់ដៃ​ Truman Balcony នៅ​អំឡុងពេល​ពិធី​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​លោក​នាយករដ្ឋមន្រ្តី និង​ភរិយា​នៅ​ South Lawn នៃ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

កុមារ​តូច​ម្នាក់​ស្រែក​យំ​អំឡុងពេលត្រូវ​បាន​​កាត់សក់​នៅ​​ហាង​កាត់សក់​មួយ​ក្នុង​ពេល​មាន​ពិធី​បុណ្យ Longtaitou (បុណ្យ​នាគ​ងើប​ក្បាល) នៅ​ថ្ងៃ​ទី​ពីរ ខែ​ទី​ពីរ តាម​ប្រតិទិន​ចន្ទគតិ​ចិន​ នៅ​ក្រុង​ Baokang ខេត្ត​ Hubei ប្រទេស​ចិន។

ផ្សែង​ និង​ភ្លើង​ឆេះ​រោល​ឡើង​ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​អំឡុងពេល​លំហាត់​សម​យោធា​ Northern Thunder នៅ​ក្រុង​ Hafr al-Batin ដែល​ស្ថិត​នៅ​ចម្ងាយ​ ៥០០ គីឡូម៉ែត្រ​ភាគ​ឦសាន​រដ្ឋធានី​ Riyad ប្រទេស​អារ៉ាប៊ីសាអូឌីត។

អ្នក​ទេសចរ​ថត​រូប Selfie នៅ​ខាង​មុខ​វិហារ St. Basil Cathedral នៅ​ទីលាន Red Square ក្នុង​រដ្ឋធានី​មូស្គូ ប្រទេស​រុស្ស៊ី។

កូន​ក្រមុំ​ជនជាតិ​ឥណ្ឌា​រង់​ចាំ​នៅ​អំឡុងពេល​ពិធី​រៀបការ​ជា​ហ្វូង​​នៅ​​វិហារ​ក្នុង​ស្រុក​មួយ​ក្នុង​រដ្ឋធានី​ញូវ ដែលី។

បុរស​ម្នាក់​ងូត​ទឹក​នៅ​លើ​ចិញ្ចើម​ផ្លូវ​មួយ​នៅ​រដ្ឋធានី​ញូវ ដែលី​ ប្រទេស​ឥណ្ឌា។

អតីត​កីឡាករ​បាល់បោះ​ NBA លោក Yao Ming (ខាងស្តាំ) ដែល​ជា​សមាជិក​មួយ​រូប​នៃ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​លើក​ទី១២ កំពុង​ធ្វើ​កិច្ចសម្ភាសន៍​មួយ​​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃ​ទី០៩ ខែ​មិនា ឆ្នាំ​២០១៦។

កីឡាករ​វាយ​កូនបាល់​ជិះ​ដំរី​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​នៅ​អំឡុងពេល​ការ​ប្រកួតវាយ​ដូន​បាល់​ជិះ​ដំរី​​ដើម្បី​​រៃ​អង្គាស​ប្រាក់​ប្រចាំ​ឆ្នាំ​ King's Cup Elephant Polo Tournament នៅ​រមណីយដ្ឋាន​តាម​មាត់​ទន្លេ​មួយ​នៅ​រដ្ឋធានី​បាងកក ​ប្រទេស​ថៃ។ 

មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក​ស្រី អង់សាន ស៊ូជី ​បាន​មក​ដល់​សម្រាប់​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​របស់​លោកស្រី​នៅ​ Sipin Guesthouse ក្នុង​រដ្ឋធានី​ណៃពិដោ។

ជនភៀសខ្លួន និង​ជនចំណាកស្រុក​អង្គុយ​នៅ​ខាង​ក្រៅ​តង់​របស់​ពួកគេ​នៅ​កំពង់ផែ Piraeus នៅ​រដ្ឋធានី​អាថែន ប្រទេស​ក្រិក។