រូបភាពជុំវិញ​ពិភពលោក ២០ មិថុនា ២០១៧

កុមារ​ជាច្រើន​ចូលរួម​ក្នុង​ការប្រកួត​ក្បាច់គុណកុមារ​នៅ Xi'an ខេត្ត Shaanxi ប្រទេស​ចិន។

ព្រះ​នាង Kate នៃ​ចក្រភពអង់គ្លេស ញញឹម​ពេល​កំពុង​ធ្វើដំណើរ​ជាមួយ​ព្រះអង្គម្ចាស់ William និង​ព្រះ​អង្គម្ចាស់ Edward នៅ​ក្នុង​កិច្ច​ប្រជុំ​ការប្រកួត Royal Ascot ក្នុង​ថ្ងៃដំបូង​ នៅ​ប្រទេស​អង់គ្លេស។

អ្នកភូមិបាន​ដឹក​ជ្រូក​មួយ​ឡើង​លើទូក​នាគក្នុង​ទិវា Dragon Canoe ដែល​ជាទិវា​មួយ​ដ៏សំខាន់​ដើម្បី​អបអរ​ជនជាតិភាគតិច Miao ក្នុងខេត្ត Guizhou ប្រទេស​ចិន។

ផ្កាថ្នាំ​មួយ​កំពុង​រីក​ក្នុង​ចម្ការនៅ Egelsbach ក្បែរ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

Leopold លោត​ចូល​ក្នុង​ទឹក​នៅ​អាងហែលទឹកសាធារណFreibad Wostra ក្នុង​ទីក្រុង Dresden ប្រទេស​អាល្លឺម៉ង់។

ស្រ្តី​ម្នាក់កំពុង​ជិះកង់​នៅ​ក្នុង​ពេល​ព្រះ​អាទិត្យ​កំពុង​ចែងចាំង​នៅ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។
 

បុរស​ម្នាក់​អង្គុយ​លើ​ក្បូន​មួយ​នៅ​ពេល​ដែល​គាត់ព្យាយាម​ប្រមូល​អេដចាយ​នៅ​ទន្លេ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី។
 

មនុស្ស​ម្នារ​ដើរលេង​ក្នុង​ពេលអាកាសធាតុ​ក្តៅល្មម​នៅ​ឆ្នេរសមុទ្រ Saint-Malo ភាគ​ខាងលិច​ប្រទេស​បារាំង។​
 

អ្នកដំណើរ​កំពុង​មើល​ផ្សែង​ចេញ​ពី​ភ្លើង​សន្ធោសន្ធៅ​មួយ​នៅ Gois ស្រុកCoimbra​ ប្រទេស​ព័រទុយហ្គាល់។
 

គ្រូសាសនា Daniel Rasash លុតជង្គង់ហើយ​ទួញ​យំ​ក្នុង​ការ​បួងសួង​នៅ​ព្រះ​វិហារ Yoyo Pentecostal ក្នុង​ជំរុំជនភៀសខ្លួន Bidi Bidi​​ ភាគខាងជើង ប្រទេស​អូហ្គង់ដា។
 

ក្មេង​ប្រុស​ជនជាតិ​ស៊ូដង់ម្នាក់​ជិះ​សត្វលាមួយ​ក្បាល​ឆ្លងកាត់រថក្រោះ​របស់​បេសកកម្ម​សម្ព័ន្ធ​អ.ស.ប.​និង​អាហ្រ្វិក​នៅ​​ Darfur (UNAMID) នៅ​ក្រុង​ដែល​ត្រូវ​បាន​ហែកហួរ​ដោយសង្រ្គាម​ Golo ក្នុង​តំបន់ភ្នំ Jebel Marra ភាគកណ្តាលតំបន់​ Darfur។

បុរស​ម្នាក់ជិះ​ម៉ូតូ​ឆ្លងកាត់ទឹកជំនន់បន្ទាប់ពី​ភ្លៀង​ដ៏ខ្លាំង​នៅ​ជាយក្រុង Agartala ប្រទេស​ឥណ្ឌា។