រូបភាពជុំវិញ​ពិភពលោក ០២ មិថុនា ២០១៦

រូបសំណាក Zouave នៅ​ Pont de l'Alma រង​ការ​លិច​ពាក់កណ្តាល​ខ្លួន​​ពី​ទឹក​ទន្លេ​ Seine បន្ទាប់​មាន​ភ្លៀងធ្លាក់​ខ្លាំង​អស់ពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង​ ​ខណៈ​ដែល​រូបសំណាក​ ​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ចំណុច​បញ្ជាក់​ពី​កម្រិត​ទឹក​ទន្លេ Seine។ នៅ​ពេល​ដែល​ជើង​រូបសំណាក​នេះ​លិច​ទឹក ប្រតិបត្តិការ​ទប់ទល់​នឹង​គ្រោះ​ទឹក​ជំនន់​ត្រូវ​បាន​ចាត់​ឡើង។

ស្រ្តី​ម្នាក់​សារ៉េ​ស្បៃរុំ​ក្បាល​នៅ​អំឡុងពេល​ដង្ហែ​ក្បួន​បែប​វប្បធម៌ និង​បរិស្ថាន​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

តង់​ជនចំណាកស្រុក និង​ជនភៀសខ្លួន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជំរុំ​ថ្មី​មួយ​​តាម​បណ្តោយ​ជ្រលង​នៅ​កំពង់ផែ​ Dieppe ភាគ​ខាង​ជើង​ប្រទេស​បារាំង។ 

ដំណើរ​ក្បួន​យោធា​អ៊ីតាលី​នៅ​អំឡុង​ថ្ងៃ​​ដង្ហែ​ក្បួន​យោធា Republic Day ក្នុង​ក្រុង​រ៉ូម។

កីឡាករ​ Erimuya Saturday Keigo (ខាង​ឆ្វេង) របស់​ប្រទេស​នីហ្សេរីយ៉ា ព្យាយាម​ដណ្តើម​បាល់​ពី​កីឡាករ Hwang Hee-chan របស់​ប្រទេស​កូរ៉េខាងត្បូង នៅ​អំឡុងពេល​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ក្រមខណ្ឌ​យុវជន​ក្រោម​អាយុ ២៣ឆ្នាំ​ប្រចាំ​ឆ្នាំ ២០១៦ ដែល​មាន​បួន​ប្រទេស​ចូលរួម​នៅ​ឯ​ពហុកីឡាដ្ឋាន World Cup ក្នុង​ក្រុង Suwon ប្រទេស​កូរ៉េខាងត្បូង។

ស្រ្តី​ម្នាក់​ដើរ​កាត់​រូប​ទូរសព្ទ​ដៃ​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ខាង​ក្រៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិច​នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

នៅ​ក្នុង​រូបថត​ផ្តល់​ឲ្យ​ដោយ​សួន​ Pairi Daiza ខ្លាំ​ឃ្មុំ​ផេនដា​ Hao Hao ពាំ​កូន​ទើប​នឹង​កើត​ក្នុង​មាត់​នៅ​ឯ​សួន​នោះ​ក្នុង​ក្រុង Brugelette ប្រទេស​ប៊ែលហ្ស៊ិក។ 

កម្មករ​ម្នាក់​ពី​រោងចក្រ​ដែក ArcelorMittal ក្នុង​ក្រុង Fos-sur-Mer ដោយ​ពាក់​ស្រោម​មុខ​តួ​តុក្កតា Darth Vader ដុត​ភ្លើង​ពណ៌​នៅ​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ក្រុង Marseille ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។

អង្គភាព Frecce Tricolori នៃ​កងកម្លាំង​ដែន​អាកាស​អ៊ីតាលី​បញ្ចេញ​ផ្សែង​ ដែល​មាន​ពណ៌​​ទង់ជាតិ​អ៊ីតាលី​ ពី​លើ​ក្រុង​រ៉ូម​ ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ថ្ងៃ​បុណ្យ Republic Day។ 

រថយន្ត​មួយ​​បាន​ទើរ​លើ​ផ្ទះ បន្ទាប់​ពី​ក្រុង​តូច​មួយ​បាន​រង​ទឹក​ជំនន់​នៅ​ក្រុង Simbach am Inn ប្រទេស​អាល្លឺម៉ង់។ មនុស្ស​មួយ​ចំនួន​បាន​ស្លាប់។ 

អ្នកដំណើរ​ព្យាយាម​ឡើង​ទៅ​លើ​រថភ្លើង​នៅ​ស្ថានីយ​ Gare de Lyon ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង​ នៅ​អំឡុងពេល​មាន​បាតុកម្ម​រៀបចំឡើង​ដោយ​ក្រុម​កម្មករ​សហជីព​ពី​ក្រុមហ៊ុន​គ្រប់គ្រង​ប្រតិបត្តិការ​រថភ្លើង SNCF។