រូបភាព​ជុំវិញ​ពិភពលោក ១៩ មិថុនា ២០១៧

យន្តហោះ​ពន្លត់​អគ្គិភ័យ​ធ្វើ​ការ​បាញ់​ទឹក​នៅ​ពី​លើ​អគ្គិភ័យ​នៅ​ខាង​ក្រៅ​ភូមិ Pedrogao Grande ប្រទេស​ប័រទុយហ្គាល់។ អ្នក​ពន្លត់​អគ្គិភ័យ​ច្រើន​ជាង​២.០០០នាក់​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​កណ្តាល​ប្រទេស​នេះ ទី​ដែល​អណ្តាត​ភ្លើង​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់។

មនុស្ស​ម្នា​រត់​គេច​ក្នុង​ពេល​ប៉ះទង្គិច​មួយ​រវាង​បាតុករ និង​ប៉ូលិស​នៅ​ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro នៅ​ក្នុង​ក្រុង Caracas វ៉េណេស៊ុយអេឡា។

សកម្មជន​សន្តិភាព​អ៊ីស្រាអែល​បង្ហោះ​គោម​ នៅ​ពេល​ពួកគេ​តវ៉ា​នឹង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​ថាមពល​ទៅ​ឲ្យ​ក្រុង Gaza នៅ​លើ​ឆ្នេរ​មួយ​នៅ​ក្នុង​ក្រុង Ashkelon ប្រទេស​អ៊ីស្រាអែល។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ចាំ​កំដរ​នៅ​ឧទ្យាន Finsbury នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ក្រុង​ឡុងដ៍ ទី​ដែល​រថយន្ត​មួយ​បើក​បុក​អ្នក​ថ្មើរ​ជើង​នៅ​ក្បែរ​ព្រះវិហារ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។

អ្នក​ទេសចរណ៍​ថត​រូប​នៅ​ពេល​ព្រះ​អាទិត្យ​លិច​នៅ​ក្នុង​បឹង​អំបិល​នៅ​ក្នុង​ក្រុង Larnaca ប្រទេស​ស៊ីប។​

ក្មេងៗ​លេង​នៅ​លើ​ទឹក​រំអិល​ នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​នា​រដូវ​ក្តៅ​របស់​មជ្ឈមណ្ឌល Don Bosco Center ក្នុង​ក្រុង Manassas រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

ពពក​នៅ​ពី​លើ​សង្កាត់ Manhattan នៅ​ពេល​ដែល​មាន​ព្យុះ​រន្ទះ​មួយ​បោកបក់​លើ​តំបន់​នេះ នៅ​ក្នុង​ក្រុង​ញូវយ៉ក។

មនុស្ស​ម្នា​សម្តែង​យូហ្គា​ក្នុង​ពេល​ហាត់​ នៅ​មុន​ទិវា​យូហ្គា​អន្តរជាតិ នៅ​ក្នុង​ក្រុង Lucknow ប្រទេស​ឥណ្ឌា។

ទូក​ក្តោង J Class ប្រកួត​នៅ​ក្នុង​ការ​ប្រណាំង​ទូក​សម្រាប់​ពាន​រង្វាន់ America's Cup នៅ​ក្នុង​ក្រុង Hamilton ដែនដី Bermud របស់​ចក្រភព​អង់គ្លេស។

ក្មេងៗ​លេង​អុក​នៅ​លើ​ក្តារ​អុក​យក្ស​មួយ​នៅ​សាលា​បឋមសិក្សា​នៅ​ក្នុង​ក្រុង Handan ខេត្ត Hebei ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន។ សិស្ស​៣២នាក់​លេង​អុក​នេះ​ដើម្បី​លើក​កម្ពស់​ល្បែង​នេះ​នៅ​ក្នុង​សាលា។

មនុស្ស​ម្នា​ដើរ​កាត់​ផ្លូវ​មួយ​ដែល​មាន​ផ្កា​កុលាប ក្នុង​ពេល​ហែ​ក្បួន Corpus Christi នៅ​ក្នុង​ក្រុង Pamplona ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។

អ្នក​ថ្មើរ​ជើង​ និង​អ្នក​ជិះ​កង់​ ដើរ​ និង​ជិះ​កាត់​ស្ពាន The Art Bridge លើ​ទន្លេ River Seine ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។