រូបភាព​ជុំវិញ​ពិភពលោក ១៦ មិថុនា ២០១៦

ស្រ្តី​ម្នាក់​ពាក់​មួក​គួរ​ឲ្យ​ទាក់ទាញ​មួយ​នៅ​អំឡុង​ការ​ប្រកួត​ប្រណាំង​សេះ​​ Britain Horse Race ក្នុង​ក្រុង Ascot ប្រទេស​អង់គ្លេស។

សិល្បករ​ធ្វើ​ការ​សម្តែង​នៅ​ពី​មុខ​សម្តេច​ប៉ាប​ Francis នៅ​អំឡុងពេល​ជំនួប​ Jubilee របស់​ព្រះអង្គ​ជាមួយ​នឹង​​ក្រុម​អ្នក​សម្តែង​សៀក និង​សិល្បករ​តាម​ដងផ្លូវ​នៅ​សាល Paul VI Hall ឯ​វិមាន​វ៉ាទីកង់។

ស្រ្តី​ទូល​ក្អម​ដាក់​ទឹក​ទទួលទាន​នៅ​ភូមិ Devmali ក្នុង​រដ្ឋ​ Rajasthan ប្រទេស​ឥណ្ឌា។

អ្នក​តំណាង​ជា​ជនរងគ្រោះ​មួយ​រូប​ត្រូវ​បាន​បន្ទាប​តាម​គ្រែ​ស្នែង​នៅ​អំឡុង​លំហាត់​សម​សម្រាប់​ពេល​មាន​គ្រោះ​រញ្ជួយដី​នៅ​ក្រុង Agartala ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ប្រើប្រាស់​មាត់​របស់​ខ្លួន​ដើម្បី​កាន់​ឆ័ត្រ នៅ​ខណៈ​​ខ្លួន​កំពុង​ពរ​កុមារ​ម្នាក់​ពេល​ធ្វើ​ដំណើរ​ចូល​សួនកំសាន្ត Shanghai Disney Resort បន្ទាប់​ពី​ពិធី​សម្ពោធ​សួនកំសាន្ត​នេះ​ក្នុង​ក្រុង​សៀងហៃ ប្រទេស​ចិន។

ទាហាន​តៃវ៉ាន់​ធ្វើការ​ដើរ​ជា​ក្បួន​នៅ​អំឡុង​ពិធី​ប្រារព្ធ​ខួប​ ៩២​ឆ្នាំ​នៃ​សាលា​យោធា​ Whampoa ក្នុង​ក្រុង Kaohsiung ភាគ​ខាង​ត្បូង​កោះតៃវ៉ាន់។

ប្រជាជន​បាត់បង់​ទី​ជម្រក ដែល​បាន​គេច​ខ្លួន​ចេញ​ពី​ក្រុង Falluja ដោយសារ​អំពើហិង្សា​បង្ក​ឡើង​​ក្រុមរដ្ឋឥស្លាម ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​ការ​ព្យាបាល​នៅ​ឯ​ជំរុំ​ជនភៀសខ្លួន​នៅ​ក្រុង Ameriyat Falluja ភាគ​ខាង​ត្បូង​ក្រុង Falluja ប្រទេស​អ៊ីរ៉ាក់។

អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​ធ្វើការ​អបអរសាទរ​ជ័យជម្នះ​របស់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​នៅ​ក្នុង​អាងបាញ់ទឹក​មួយ​ក្នុង​ក្រុង Lille នៅ​អំឡុងពេល​ការ​ប្រកួត​ជើងឯក​បាល់ទាត់​អឺរ៉ុប​ឆ្នាំ ២០១៦។

ព្រះសង្ឃ​ពុទ្ធសាសនា​ដែល​ទើប​នឹង​ត្រូវ​បំបួស​មួយ​អង្គ​ធ្វើការ​បួងសួង​នៅ​អំឡុងពេល​ពិធី​ Upasampada ដែល​ជា​ពិធី​បំបួស​លោក​នេន​ជា​ព្រះសង្ឃ​ពេញ​អង្គ​មួយ នៅ​វិហារ​ព្រះពុទ្ធសាសនា​ក្នុង​ក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា។ 

នៅ​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា អ្នកចូលរួម​ឈរ​ជិត​ទង់ជាតិ​ពណ៌​ឥន្ទនូ ​នៅ​អំឡុងពេល​រំឮក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ពី​ការ​បាញ់​ប្រហារ​នៅ​ឯ​ក្លឹប​រាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ក្រុង Orlando រដ្ឋ​ Florida។

មនុស្សម្នា​ដើរ​តាម​បណ្តោយ​ច្រាំង​ទន្លេ Yenisei នៅ​អំឡុងពេល​ចុះ​អព្ទ​មួយ​ក្នុង​ក្រុង Divnogorsk តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។

កុមារី​ Ian Frejean ជនជាតិ​ប៊ែលហ្ស៊ិក​ អាយុ​១១ឆ្នាំ ដើរ​ជាមួយ​នឹង​មនុស្ស​យន្ត Zora ដែល​ជា​មនុស្សយន្ត​បង្កើត​ឡើង​ដើម្បី​បម្រើ​ការ​កំសាន្ត​របស់​អ្នក​ជំងឺ​ និង​ដើម្បី​ផ្តល់​ជំនួយ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ថែទាំ​ នៅ​ឯ​មន្ទីរ​ពេទ្យ AZ Damiaan ក្នុង​ក្រុង Ostend ប្រទេស​ប៊ែលហ្ស៊ិក។

ឡាន​ដឹកទំនិញ​ធុន​ធំ​ ដែល​ជាប់គាំង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​ ត្រូវ​ចត​ចោល​នៅ​ផ្នែក​ម្ខាង​នៃ​ផ្លូវ​ទៅ​កាន់​ព្រំដែន​ក្នុង​ក្រុង Torkham ប្រទេស​ប៉ាគីស្ថាន។