រូបភាព​ជុំវិញ​ពិភពលោក ១៥ មិថុនា ២០១៦

មនុស្ស​ឈរ​ថត​រូប​នៅ​ជិត​ពិព័រណ៍​រូប​សំណាក​សិល្បៈ «សំបុកឃ្មុំ» ធ្វើ​ពី​អាលុយមីញ៉ូម ដែល​មាន​កម្ពស់​ ១៧​ម៉ែត្រ​បង្កើត​ឡើង​ដោយ​សិល្បករ​លោក Wolfgang Buttress ។ សំបុកឃ្មុំ​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សួន Kew Royal Botanic Gardens ភាគ​ខាង​លិច​ក្រុង​ឡុងដ៍។

ជន​មូស្លីម​មួយ​គ្រួសារ​ឡើង​ទៅ​លើ​សាឡាង​ ដែល​មាន​ពោរពេញ​ទៅ​ដោយ​ចង្អេរ​ក្រូច​នៅ​កោះ Ukerewe លើ​បឹង Lake Victoria។

នាវា​នេសាទ​មួយ​ក្រុមធំ​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ចាកចេញ​ពី​ពី​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ​រួម​មាន​នាវា Christina S ចត​ជិត​នាវា HMS Belfast នៅ​លើ​ទន្លេ Thames ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

កុមារា​អាយុ​បួនឆ្នាំ Izzy Rogers អង្គុយ​នៅ​ក្នុង​ចំណោម​មនុស្សម្នា​កាន់​ប៉េងប៉ោង​លើ​ស្ពាន Brooklyn Bridge ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ស្របពេលដែល​មនុស្សម្នា​បាន​តម្រង់​ជួរ​ដើម្បី​បង្កើត​ជា «មនុស្ស​ឥន្ទនូ» អំឡុងពេល​ការ​ប្រមូលផ្តុំ​គ្នា​ដើម្បី​រំឮក​ដល់​ជនរងគ្រោះ​ពី​ការ​បាញ់​ប្រហារ​នៅ​ក្រុង​ Orlando។

ព្រះអង្គម្ចាស់ William និង​ព្រះមហាក្សត្រី​ Catherine នៃ​ប្រទេស​អង់គ្លេសដើរ​ទន្ទឹមគ្នា ស្របពេល​ដែល​ព្រះអង្គទាំងពីរ​ចូលរូម​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប្រណាំង​សេះ Royal Ascot នា​ថ្ងៃ​ទី​០២ នៅ​ក្រុង Ascot ភាគ​ខាង​លិច​ក្រុង​ឡុងដ៍។

កម្មករ​ធ្វើការ​នៅ​អំឡុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​លើ​ពិព័រណ៍ «The Floating Piers» បង្កើត​ឡើង​ដោយ​សិល្បករ Christo និង​ Jeanne-Claude លើ​បឹង Iseo ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី។ គូប​អណ្តែត​លើ​ទឹក​ប្រមាណ ២០០.០០០ ត្រូវ​បាន​រៀបចំ​ឲ្យ​ទៅ​លើ​ផ្លូវ​ដើរ​លើ​ទឹក​មួយ​ ដែល​ភ្ជាប់​ភូមិ Sulzano ទៅ​កាន់​កោះ Monte Isola លើ​បឹង​ Iseo សម្រាប់​ការ​តាំងពិព័រណ៍​នៅ​ទីវាល​រយៈពេល​ ១៦ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា។

អ្នករៀបចំ​ អ្នក​ផលិត និង​តារា​ម៉ូដែល​សម្រាប់​ការ​បង្ហាញ​ម៉ូដ​វៀតណាម​​នាង Jessica Minh Anh បង្ហាញ​នូវ​ម៉ូដ​សំលៀកបំពាក់​មួយ​នៅ​អំឡុងពេល​ការ​បង្ហាញ​ម៉ូដ​មួយ​នៅ​លើ​ទូកដឹក​អ្នកទេសចរ​កំសាន្ត​តាម​ដង​ទន្លេ​ Seine ជា​ផ្នែក​មួយ​នៃ​ពិព័រណ៍​ J Autumn Fashion Showឆ្នាំ​២០១៦ ជិត​ទូអែហ្វែល​ ក្នុង​ក្រុង​ប៉ារីស។ 

រូបភាព​បង្ហាញ​ពី​កញ្ចប់​លុយ​ដុល្លារ​ ដែល​ត្រូវ​រឹបអូស​បាន​ពី​អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​​អាហ្សង់ទីន​ពី​ឆ្នាំ ២០០៣ ដល់​២០១៥ លោក Jose Lopez ក្នុង​ក្រុង​ប៊ុយណូស៊ែ កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

អ្នកចូលរួម​ឈរ​ជាតិ​រូប​ម៉ូដែល​ 3-D សម្រាប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​នៅ​ឯ​បញ្ជរ​នៃ​ក្រុមហ៊ុន​ Stratasys របស់​អាមេរិក​នៅ​អំឡុងពេល​ពិព័រណ៍​អន្តរជាតិ​ FabCon 3D និង​ Rapid Tech នៅ​ឯ​ Messe Erfurt ក្នុង​ក្រុង Erfurt ប្រទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។ អ្នក​ចូលរួម​ការ​តាំង​ពិព័រណ៍​ពី​ជុំវិញ​ពិភពលោក​​បង្ហាញ​នូវ​ផលិតផល​ និង​ការ​ប្រើប្រាស់​ផ្សេងៗ​នា​ពេល​ចុង​ក្រោយ​បង្អស់​នៅ​ក្នុង​វិស័យ​ផលិត និង​ព្រីន​វត្ថុ​លក្ខណៈ 3-D រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ក្រុម​អ្នកគាំទ្រ​ក្រុមជម្រើស​ជាតិ​បារាំង និង​អាល់បានី​ធ្វើការ​សាទរ​រួមគ្នា​នៅ​មុន​ពេល​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​អឺរ៉ុប​ឆ្នាំ ២០១៦ ក្នុង​ពូល A រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​អាល់បានី​នៅ​កីឡាដ្ឋាន Velodrome ក្នុង​ក្រុង Marseille ប្រទេស​បារាំង។

អ្នក​ពិនិត្យ​មើល​ទីលាន​រង់ចាំ​កីឡាករ​វាយ​កូនហ្គោល​នៅ​ឡូ​ទី​ ១៥​ នៅ​អំឡុងពេល​ការ​ប្រកួត​ហាត់​សម​សម្រាប់​ការ​វាយប្រកួត​វាយកូន​ហ្គោល​ U.S. Open នៅ​ក្លឹប​វាយកូនហ្គោល Oakmont Country ក្នុង​ក្រុង Oakmont រដ្ឋ Pennsylvania។

តារាចម្រៀង Beyonce ធ្វើការ​សម្តែង​នៅ​ក្នុង​កម្មវិធី​តន្ត្រី​ទេសចរណ៍​ពិភពលោក Formation World Tour នៅ​ Ford Field ក្នុង​ក្រុង Detroit កាល​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ​២០១៦។

កុមារី​ជនជាតិ​ទទួល​បាន​ការ​តុបតែង​ខ្លួន​ជា​បុត្រី​សេ្តច​នៅ​ឯ​សួនកំសាន្ត​ Disney Resort ក្រុង​សៀងហៃ ប្រទេសចិន។ ការ​បើកសម្ពោធ​សួន Disneyland នៅ​ក្រុង​សៀងហៃ​ បាន​ផ្តល់​ «លទ្ធភាព​យ៉ាង​ធំធេង» ដល់​ក្រុមហ៊ុន Walt Disney Co. ក្នុង​ការ​លើកកម្ពស់​ឈ្មោះ​ក្រុមហ៊ុន​នៅ​ក្នុង​ទីផ្សារ​ដ៏​កកកុញ​បំផុត​នៅ​លើ​ពិភពលោក នេះ​បើ​យោង​ទៅ​តាមការ​ថ្លែង​របស់​​នាយកប្រតិបត្តិ​ក្រុមហ៊ុនមុន​ពេល​ការ​បើក​សម្ពោធ​សួនកំសាន្ត​ដែល​មាន​ទំហំ​ទឹកប្រាក់​ ៥,៥ ពាន់​លាន​ដុល្លារ។ 

មន្រ្តី​ប៉ូលិស​កាន់​កាំភ្លើង​បាញ់​គ្រាប់​កៅស៊ូ​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ក្រុមអ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ក្រុង Lille នៅ​អំឡុងពេល​ការប្រកួត​ជើងឯកបាល់ទាត់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៦។