រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៨

អ្នក​របាំ​លោក Jonathan Eden នៃក្រុម MOMIX សម្តែង​​ឈុត​មួយ​ នៃ​របាំ 'Man Fan' អំឡុង​ការហ្វឹកហាត់នៅ​សាលមហោស្រព Joyce ក្នុង​បុរី​ញូវយ៉ក។

កងកម្លាំង​យោធាពិសេស​និង​ក្រុម​ប៉ូលិស​ស្ថិត​ក្នុង​សមយុទ្ធប្រឆាំងភេរវកម្ម​មុន​នឹង​ការ​ប្រកួត​កីឡា​អាស៊ី​ក្នុង​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូណេស៊ី​ចូល​មកដល់។

ស្រ្តី​ជា​ច្រើន​ស្លៀក​ពាក់​រុំជិត​ខ្លួន​ឈរជាជួរ​ដើម្បី​បោះឆ្នោត​នៅ​ស្ថានីយ៍​បោះឆ្នោត​អំឡុង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ទីក្រុង​ Peshawar ប្រទេស​ប៉ាគីស្ថាន។

តារាម៉ូឌែល​ម្នាក់​បង្ហាញ​សម្លៀកបំពាក់​ច្នៃ​ដោយ​អ្នក​ច្នៃ​ម៉ូត​ឥណ្ឌា​ Tarun Tahiliani អំឡុង​កម្មវិធី​បង្ហាញម៉ូត India Couture Week ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។

នាង Mara Schumann ថតរូម​ផ្សែង​ពីភ្លើង Ferguson Fire ក្នុងសួន​ឧទ្យានជាតិ​ Yosemite រដ្ឋ​កាលីហ្វ័រញ៉ា។

អ្នក​បើក​បរ​តាក់ស៊ី​ម្នាក់​លើក​ផ្សែង​ពណ៌​ខណ​ដែល​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​ការិយាល័យ​ គណៈប្រតិភូរដ្ឋាភិបាល​អំឡុង​បាតុកម្ម​​មួយ​ធ្វើ​ដោយ​អ្នក​បើកបរ​តាក់ស៊ី​ទីក្រុង​ Barcelona។

បាតុករ​ម្នាក់​គ្រវី​ទង់ជាតិ​នៃ «Plataforma Caracol» របស់​សមាគម​តាក់ស៊ី​អំឡុង​បាតុកម្ម​​មួយ​ធ្វើ​ដោយ​អ្នក​បើកបរ​តាក់ស៊ី​ទីក្រុង​ Barcelona ។

សត្វ​ដំរី​មួយក្បាល​ស៊ី​ផ្លែឪឡឹក​កក​នៅ​ក្នុង​សួន​សត្វ​ Bioparco ក្នុង​ទីក្រុង​រ៉ូម​អំឡុង​អាកាសធាតុ​ក្តៅខ្លាំង។