រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០១៨

ស្រ្តី​ម្នាក់​ដើរកាត់​រូប​គំនូរ​លើជញ្ជាំង​​មួយ​ដែល​បង្ហាញ​​ពី​យុទ្ធជន​​​នៅ​តាម​ជញ្ជាំង Palestine Square ​ក្នុង​រដ្ឋ​ធានី​តេហេរ៉ង់ ​នៃ​ប្រទេស​អ៊ីរ៉ង់។
 

ជនដែល​ត្រូវ​ជាប់ឃុំ​ឃាំង​​សំឡឹង​មើល​ចេញ ពី​មន្ទីរឃុំឃាំង​​នៅ​​ស្ថានីយ៍​ប៉ូលិស​ក្នុង​ទីក្រុង​ Tondo រដ្ឋ​ធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។

បុរស​ម្នាក់​កំពុង​លង់លក់​នៅ​តាម​ផ្លូវ​​មួយ​ក្នុង​ទីក្រុង​ហ្សាការតា។

កុមារ​ជនជាតិ​ប៉ាឡេស្ទីន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​​នឹង​ការរារាំង​របស់​អ៊ីស្រាអែល​​ ដោយ​មាន​ទៀន​​នៅ​​តំបន់​ព្រំដែន Erez ​រវាង​អ៊ីស្រាអែល​​និង​ហ្គាហ្សា​។

ព្រះសង្ឃ​​ពុទ្ធសាសនា​មួយ​អង្គ​ស្រោច​ទឹក​កុមារា​ជនជាតិ​ថៃ​នៃ​ក្រុម​បាល់​ទាត់​«Wild Boars» បន្ទាប់​ពី​ត្រូវ​បាន​កោរសក់​រួច​​នៅ​វត្ត Phra That Doi Wao ​ស្រុក​ Mae Sai ​ខេត្ត​ឈៀង​រ៉ៃ​។

ភ្ញៀវ​ដែល​មក​ទស្សនា​សារមន្ទីរ​ Sugar Republic​ ថត​រូប​ខ្លួន​ឯង​​ខណ​ដែល​នាង​កំពុង​លេច​នៅ​ក្នុង​បាល់​ជាច្រើន​ក្នុង​ទីក្រុង​ Melbourne។

ស្រ្តី​ម្នាក់​​​យំ​សោក​នៅពេល​ដែល​នាង​កំពុង​ព្យាយាម​រក​សុនខ​របស់​ខ្លួន​​បន្ទាប់ពី​មាន​ភ្លើង​ឆេះ​នៅ​ភូមិ Mati ក្បែរ​ទីក្រុង Athens ​ប្រទេស​ក្រិក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​ឡើង​យន្តហោះ​ Air Force One នៅបន្ទាយ​អាកាស Andrews Air Force កាលពី​ថ្ងៃទី​២៤ កក្កដា ២០១៨ រដ្ឋ Maryland។