រូបភាពជុំវិញពិភពលោក ០៦ សីហា ២០១៨
ក្មេងស្រីម្នាក់ដែលបានលាបពណ៌លើដៃ និងមុខ បានចូលរួមនៅក្នុងការប្រមូលផ្តុំសន្តិភាពមួយដើម្បីប្រារព្ធខួបលើកទី៧៣នៃការបំផ្ទុះគ្រាន់បែកបរមាណូ នៅក្នុងក្រុង Hiroshima ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ នៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
មនុស្សម្នាក់ឈរថតរូប នៅពេលគាត់ចូលរួមនៅក្នុងការសម្ភោធកម្មវិធី Gay Games នៅសាលសលាក្រុង Hotel de Ville នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
ជនទេសន្តរប្រវេសន៍ម្នាក់អង្គុយនៅលើទូកជួយសង្គ្រោះរបស់អង្គការ Proactiva Open Arms នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ។
មនុស្សពីរនាក់អង្គុយនៅលើផែនៅក្នុងតំបន់ទេសចរណ៍ Victoria Harbour ក្នុងក្រុងហុងកុង។
ក្រុមកីឡាការនីមកពីបេឡារុសប្រកួតនៅក្នុងការហែលទឹកក្នុងទម្រង់ប្លែកៗមួយសម្រាប់ពានរង្វាន់ European Championships ២០១៨ នៅក្នុងក្រុង Glasgow ប្រទេសអង់គ្លេស។
មនុស្សម្នាឈរនៅក្នុងឧទ្យាន Manzanares នៅពេលព្រះអាទិត្យលិច នៅក្នុងក្រុង Madrid ប្រទេសអេស្ប៉ាញ។
ស្វាឪឈ្មោះ Richard លិឌការ៉េម ដែលធ្វើពីផ្លែឈើ សម្រាប់ធ្វើឲ្យស្វាឪត្រជាក់ខ្លួន នៅក្នុងពេលមានរលកកម្តៅមួយនៅក្នុងសួនសត្វ Prague Zoo សាធារណរដ្ឋឆែក។
អូដ្ឋមួយក្បាលត្រូវបានគេថតបាននៅក្នុងជម្រករបស់វា នៅក្នុងសួន Zoo and Botanic Garden ក្នុងក្រុង Budapest ប្រទេសហុងគ្រី។
រថយន្តបើកនៅលើផ្លូវមួយនៅកសិដ្ឋាន May McKeown ដែលរងគ្រោះដោយគ្រោះរាំងស្ងួត នៅជាយក្រុង Walgett រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
យន្តហោះមួយបានបាញ់ទម្លាក់សារធាតុម្យ៉ាងដើម្បីទប់ស្កាត់ការឆេះរាលដាលរបស់ភ្លើងឆេះព្រៃ Ranch Fire នៅក្នុងរដ្ឋ California។