រូបភាព​ជុំវិញ​ពិភពលោក​ ៣០​ មេសា​ ២០១៥

ប៉ូលីស​នេប៉ាល់​សែង​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​រញ្ជួយ​ដី ​ម្នាក់​ឈ្មោះ​ Pemba Tamang បន្ទាប់​ពី​ត្រូវ​បាន​សង្គ្រោះ​នៅ​ក្រោម​សណ្ឋាគារ​​បាក់​បែក​ក្នុង​រដ្ឋធានី​កដ្ឋមណ្ឌូ។

អតីត​យុទ្ធជន​វៀតណាម​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ដង្ហែរ​ក្បួន​អបអរ​ខួប​ទី​៤០​នៃ​ការបញ្ចប់​សង្គ្រាម​វៀតណាម​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​ការដួល​រលំ​នៃ​ទីក្រុង​សាយ​ហ្គន​ ក្នុង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម។

សមាជិក​នៃ​ឆ្មាំ​សន្តិសុខ​ជាតិ​ដើរ​ល្បាត​នៅ​តាម​តំបន់​ Inner Harbor ក្នុង​ទីក្រុង​បាល់ទីម័រ​ បន្ទាប់​ពី​កុប្បកម្ម​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​ពី​បុណ្យ​សព​របស់​យុវជន​ Freddie Gray ដែល​ស្លាប់​នៅ​ក្នុង​ការឃុំ​ខ្លួន​របស់​ប៉ូលីស​ ក្នុង​រដ្ឋ​ម៉ារីឡែន។

សៀវភៅ​របស់​ម្ចាស់​ពាន​រង្វាន់​ណូបែល​ Malala Yousafzai ដែល​នៅ​រស់​រាន​បន្ទាប់​ពី​មាន​ការវាយ​ប្រហារ​ពី​ក្រុម​តាលីបង់​ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ហាង​សៀវភៅ​មួយ​កន្លែង​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ។

Germany's Karl Geiger soars through the air during the 65th four-hills ski jumping tournament trial round in Innsbruck, Austria.

ស្រ្តី​ម្នាក់​ដើរ​កាត់​មជ្ឈមណ្ឌល​ឯកសារ​ក្រុង​ Munich សម្រាប់​ប្រវត្តិសាស្រ្ត​នៃ​សង្គម​និយមជាតិ​ ក្នុង​ប្រទេស​អាល្លឺម៉ង់។

ទាហារ​រុស្ស៊ី​ដើរ​ក្បួន​ក្នុង​ពេល​សម​សម្រាប់​ព្យុហយាត្រា​ថ្ងៃ​ជ័យ​ជម្នះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​រាជវាំង​ Dvortsovaya Square នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា​ ដើម្បី​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ​នៃ​ជ័យ​ជម្នះ​សង្គ្រាម​លោក​លើក​ទី​២ ក្នុង​ក្រុង St. Petersburg។

បាតុករ​ពាក់​អាវ​ដែល​មាន​មួក​គ្រប​ក្បាល​ ដុត​ដុំ​ភ្លើង​ក្នុង​អំឡុង​ពេល​បាតុកម្ម​មួយ​ក្នុង​ជាយ​ក្រុង Milan​ ដើម្បី​ប្រឆាំង​កម្មវិធី​តាំង​ពិព័ណ៌ World Exposition Milano 2015​ ដោយ​និយាយ​ថា​ ប្រទេស​អ៊ីតាលី​មិន​គួរ​ចំណាយ​លុយ​ច្រើន​ចំពោះ​កម្មវិធី​បែប​នេះ​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​តែ​មាន​ភាព​លំបាក។

ខ្សែ​អង្កាំ​ប្រវែង​២​គីឡូម៉ែត្រ​ ដែល​ជា​ខ្សែ​អង្កាំ​វែង​ជាង​គេ​ក្នុង​ពិភពលោក​ ត្រូវ​បាន​ព្យួរ​នៅ​ជុំវិញ​កន្លែង​សក្ការៈ​បូជា Marian ក្នុង​ Our Lady of Lebanon នៃ​ភូមិ​ Harissa ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ទីក្រុង​ Beirut ប្រទេស​លីបង់។

A woman walks a dog on a snow-covered path beside the Rideau Canal in Ottawa, Ontario, Canada.

ស្រ្តី​ម្នាក់​ដើរ​ហាត់​ប្រាណ​នៅ​​ពេល​ព្រឹក​រលឹម​ កាត់​ជញ្ជាំង​មួយ​ដែល​មាន​ទ្វារ​លាប​ពណ៌​ខៀវ លឿង និង​ក្រហម​ ដែល​ជា​ពណ៌​នៃ​គណបក្ស​សំខាន់ៗ​៣​នៅ​ក្នុង​ចក្រភព​អង់គ្លេស។​ 

អ្នក​ទស្សនា​ដើរ​ក្នុង​សារមន្ទី​គ្រីស្ទាល់​ពិភពលោក​ Swarowski នៅ​ថ្ងៃ​ដែល​សារមន្ទីរ​នេះ​បើក​ដំណើរ​ការ​ឡើង​វិញ​ បន្ទាប់​ពី​ជួសជុល​ នៅ​ភូមិ​ Watterns ភាគ​ខាង​លិច​ក្នុង​ប្រទេស​អូទ្រីស។