រូបភាព​ជុំ​វិញ​ពិភពលោក ២៦ មេសា ២០១៥

ប៉ូលីស​នេប៉ាល់​ម្នាក់​ ឈរ​លើ​កំពូល​បំណែក​បាក់បែក​នៃ​ព្រះរាជវាំង​បុរាណ Basantapur Durbar Square ដែល​រង​ការ​ខូច​ខាត​​ដោយ​សារ​រញ្ជួយ​ផែន​ដី​នៅ​ក្នុង​រដ្ឋធានី Kathmandu ប្រទេស​នេប៉ាល់។​​

បុរស​ម្នាក់​ឈរ​មើល​អ្នក​រត់​ប្រណាំង​ម៉ារ៉ាតុន នៅ​ចំនុច​ចាប់​ផ្តើម​នៃ​ London Marathon ជាមួយ​ឆ្កែ​របស់​គាត់​ នៅ​ក្នុង​តំបន់ Blackheath ប្រទេស​អង់គ្លេស។​ 

លោក Eliud Kipchoge មក​ពី​ប្រទេស​កេនយ៉ា​ បាន​ឈ្នះ​ការរត់​ប្រណាំង​​ផ្នែក​បុរស​ ក្នុង​កម្មវិធី​ London Marathon លើក​ទី​៣៥។​

លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា បាន​នាំ​តារា​សម្តែង Keegan-Michael Key ក្នុង​រឿង Key & Peele ដើម្បី​ឲ្យ​សម្តែង​ឈុត « Luther, អ្នកបក​ប្រែ​កំហឹង​របស់​លោក​ប្រធានាធិបតី​» នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​នៅក្នុង​ពិធី​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​សមាគម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​សេតវិមាន ក្នុង​សណ្ឋាគារ​ Washington Hilton កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។​

ក្រុម​អ្នក​ជិះ​កង់​ជាតិ​រុស្ស៊ី​ បាន​ដាក់​ផ្កា​នៅ​​កន្លែង​រំឭកវិញ្ញាណ​ក្ខន្ធ​​ Hill of Glory នៅ​ក្រៅ​ទីក្រុង Minsk ប្រទេស​បេឡារុស។​

អ្នក​ចូលរួម​ក្នុង​ការ​ដើរ​ហែរ​ក្បួន «​មោទនភាព​ឥន្ធូទីក្រុង​តូក្យូ ២០១៥​ (Tokyo Rainbow Pride)» ឈរ​ឲ្យ​ថត​រូប មុន​ដំណើរ​ក្បួន​ចាប់​ផ្តើម​ ​ក្នុង​ប្រទេស​ជប៉ុន។​

បង​ប្អូន​នៃ​ជន​រង​គ្រោះ​បាន​ដាក់​រូប​ថត​នៅ​ក្បែរ​វិមាន​រំឭក​ក្នុង​ទីក្រុងកៀវ​ ដែល​កសាង​ឡើង​ដើម្បី​ជា​ការចង​ចាំ​ដល់​ជនរងគ្រោះ​ពី​ការ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​នៅក្រុង​​ Chernobyl ប្រទេស​អ៊ុយក្រែន។ 's capital Kyiv, Ukraine.

ពូជ​ឆ្មារោម​ខ្លី​របស់​អង់គ្លេស ឈ្មោះ​ Raphael ត្រូវ​បាន​ម្ចាស់​វា​បី​លើក​ឡើង ក្នុង​អំឡុង​ពេល​វាយ​តម្លៃ​ដោយ​គណៈវិនិច្ឆ័យ​នៅ​ក្នុងរដ្ឋធានី Bucharest ប្រទេស​រ៉ូម៉ានី។ 

ស្លឹក​នៃ​ពូជ​រុក្ខជាតិ​​ស្លឹក​បៃ​តង ដែល​មាន​រាង​ជាង​បេះដូង​ មុន​ពេល​លាស់​ស្លឹក​ នៅ​ក្នុង Briesen ប្រទេស​អាល្លឺម៉ង់។ 

បុព្វជិត​ថ្មី​ចំនួន​១៩នាក់ ក្រាប​ទៅ​នឹង​ដី​ ក្នុង​អំឡុង​ពិធី​សាសនា​មួយ​ ដែល​សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) តែង​តាំង​ពួក​គេ​ ក្នុង​ព្រះវិហារ St. Peter's Basilica នៅ​ក្នុង​បុរី​វ៉ាទីកង់។​, in St. Peter's Basilica at the Vatican.

អ្នក​គាំ​ទ្រក្រុម​បាល់ទាត់ Partizan អុជ​ចន្លុះ​​ក្នុង​អំឡុង​ពេល​ប្រកួតរវាង​ក្រុម​បាល់ទាត់​ Red Star​ និង​ក្រុម​ Partizan ក្នុង​កម្មវិធី​ប្រកួត​បាល់ទាត់​​ជាតិ​ស៊ែប៊ី ក្នុង​រដ្ឋធានី Belgrade ប្រទេស​ស៊ែប៊ី កាល​ពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៥។​

បុរស​ជនជាតិ​លីបង់​ឈរ​ថត​រូប​ជាមួយ​ស្បែក​ជើង​មុន​នឹង​ចូលរួមក្នុង​ការ​ដើរ​ដង្ហែរ​ក្បួនដោយ​ពាក់​​ស្បែក​ជើង​កែង​ចោទ​​ ​ «ដើរ​ចម្ងាយ​មួយ​ម៉ាលយ៍​ក្នុង​ស្បែក​ជើង​របស់​នាង» ដើម្បី​អំពាវនាវ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្រ្តី​ នៅ​ក្នុងតំបន់ Dbayeh ភាគ​ខាង​ជើង​នៃ​រដ្ឋ​ធានី Beirut។

អ្នក​ចូលរួម​ម្នាក់​ផ្លុំ​ភ្លើង​ បន្ទាប់​ពី​បានដល់​ទី​បញ្ចប់​ផ្តាច់​ព្រ័ត្រ​នៅ​ក្នុង​ការប្រកួតក្នុង​ភក់ប្រចាំ​ឆ្នាំ Maldon Mud Race ក្នុងតំបន់ Maldon​ ភាគ​ខាង​កើត​ប្រទេស​​អង់គ្លេស។​ 

ប្រជាជន​បូជា​សព​នៃ​ជន​រងគ្រោះ​ពី​ការ​រញ្ជួយ​ផែន​ដី​នៅ​ក្នុង​ការបូជា​សព​រួម​ធំ​មួយ​​ នៅ​ក្បែរ​ប្រាសាទ Pashupatinath ក្នុង​រដ្ឋ​ធានី Kathmandu ប្រទេស​នេប៉ាល់។