រូបភាពជុំវិញពិភពលោក ២១ មេសា ២០១៦
ព្រះមហាក្សត្រី Elizabeth II ជួបជាមួយនឹងក្រុមអ្នកជូនពរស្របពេលព្រះមហាក្សត្រីយាងធ្វើដំណើរជិតប្រាសាទ Windsor Castle នៅអំឡុងពេលពិធីបុណ្យចម្រើនជន្មាយុ ៩០ ព្រះវស្សានៅក្រុង Berkshire ប្រទេសអង់គ្លេស។
ក្រុមអ្នកប្រណាំងទូកចែវមួយក្រុមចែវទូកឆ្លងកាត់ស្ពាន Memorial Bridge នៅអំឡុងពេលហ្វឹកហាត់នៅលើដងទន្លេ Potomac នាពេលព្រឹកព្រហាមនៅរដ្ឋធានីវ៉ាស៊ីនតោន។
ប៉ូលិសប៉ាគីស្ថានឈរល្បាតនៅស្របពេលដែលបុគ្គលិកផ្នែកសុខាភិបាលផ្តល់ថ្នាំគ្រាប់បន្តក់ប្រឆាំងជំងឺគ្រុនស្វិតដៃជើងដល់កុមារមួយរូបនៅអំឡុងពេលយុទ្ធនាការចាក់វ៉ាក់ស៊ាំងប្រឆាំងនឹងជំងឺគ្រុនស្វិតដៃជើង មួយថ្ងៃបន្ទាប់ពីក្រុមជនប្រដាប់អាវុធធ្វើការវាយប្រហារនៅក្រុង Karachi។
កងកម្លាំងយុទ្ធភណ្ឌរាជវង្ស Troop Royal Horse Artillery ធ្វើការបាញ់គោរព ៤១គ្រាប់នៅសួន Hyde Park ក្នុងក្រុងឡុងដិ៍។ ការបាញ់គោរពនេះគឺដើម្បីកំណត់នូវខួប ៩០ ព្រះវស្សារបស់ព្រះមហាក្សត្រី Elizabeth II។
អតិថិជនមើលមនុស្សយន្ត «Aiko Chihira» នៅឯកន្លែងទទួលភ្ញៀវនៃហាងលក់ទំនិញ Mitsukoshi ក្នុងក្រុងតូក្យូ។
ត្រីមួយក្បាលដេកងាប់នៅផ្នែករីងស្ងួតមួយនៃបឹង Osman Sagar នៅជាយក្រុង Hyderabad ប្រទេសឥណ្ឌា។ ស្ថានភាពអាកាសធាតុរីងស្ងួតខ្លាំងបានបង្កការប៉ះពាល់ទៅដល់មនុស្សរាប់សិបលាននាក់នៅក្នុងរដ្ឋទាំង ១២ ទូទាំងប្រទេសឥណ្ឌា។
អ្នករបាំម្នាក់ស្លៀកនៅក្នុងសំលៀកបំពាក់បព្វជិតស្រីដុតភ្លើងកីឡាអូឡាំពិកជាមួយនឹងកញ្ចក់បារ៉ាបូលនៅអំឡុងពេលពិធីដុតភ្លើងកីឡាអូឡាំពិតនៅក្រុងបុរាណ Olympia ប្រទេសក្រិក។
នៅក្រុង Olympia ប្រទេសក្រិក អ្នកនាំភ្លើងកីឡាអូឡាំពិកដំបូង កីឡាករកាយសម្ព័ន្ធលោក Eleftherios Petrounias (ខាងស្តាំ) ផ្តល់ភ្លើងទៅឲ្យអ្នកនាំភ្លើងទីពិរ ដែលជាអតីតកីឡាករបាល់ទះលោក Giovane Gavio មកពីប្រទេសប្រេស៊ីល នៅស្របពេលដែលពួកគេទាំងពីរចូលរួមនៅក្នុងពិធីអុជភ្លើងកីឡាអូឡាំពិតសម្រាប់ការប្រកួតកីឡាអូឡាំពិកសម្រាប់ឆ្នាំ ២០១៦ នៅក្រុង Rio។
កសិករប៉ាគីស្ថានប្រមូលផ្តុំនៅឯផ្សារលក់ផ្លែឈើដើម្បីលក់ឪឡឹកនៅក្រុង Lahore។
ប្រជាជនឱបក្បាលដើម្បីការពារខ្លួននៅអំឡុងពេលលំហាត់សមសម្រាប់ពេលមានគ្រោះរញ្ជួយដីនៅខាងក្នុងការិយាល័យប៉ូលិសនៅក្រុង Quezon City ប្រទេសហ្វីលីពីន។
មនុស្សម្នាស្រស់ស្រូបគ្រឿងភេសជ្ជៈនៅ អំឡុងពេលការបើកជាផ្លូវការហាងកាហ្វេ Starbucks ដំបូងនៅក្រុងជូហានឺប៊ីគ ប្រទេសអាហ្វ្រិកខាងត្បូង។
យុវជនឥណ្ឌូនេស៊ីឈរនៅលើផ្នូរសពមួយ នៅស្របពេលដែលពួកគេធ្វើការនេសាទនៅកន្លែងកប់ខ្មោចដែលរងការលិចទឹក បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យបាក់ខ្លាំងទន្លេនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។