Hello VOA សុខភាព៖ ការថយចុះជាតិស្ករក្នុងឈាមហួសធម្មតាអាចនាំឱ្យមានគ្រោះថ្នាក់ភ្លាមៗ
Your browser doesn’t support HTML5
ការថយចុះជាតិស្ករនៅក្នុងឈាមហួសធម្មតា ក៏មានសារៈសំខាន់ដូចទៅនឹងការលើសជាតិស្ករក្នុងឈាមយើងដែរ។ អ្វីដែលខុសគ្នារវាងករណីទាំងពីរនេះគឺការចុះជាតិស្ករអាចនាំមកនូវគ្រោះថ្នាក់អាសន្នភ្លាមៗដែលតម្រូវឱ្យយើងព្យាបាលឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងផលវិបាកធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់លោក សៀង សេង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ California នៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពសម្រាប់ខែមិថុនា។ លោកវេជ្ជបណ្ឌិត សៀង សេង នឹងបកស្រាយអំពីរោគសញ្ញា ការធ្វើតេស្ត និងវិធីព្យាបាលការថយចុះជាតិស្ករក្នុងឈាមហួសធម្មតានេះនៅក្នុងកម្មវិធី Hello VOA សម្រាប់ខែនេះ៕