គម្រោងទំនប់វារីអគ្គិសនីនៅឡាវបង្កការព្រួយបារម្ភសម្រាប់អតីតរាជធានី
Your browser doesn’t support HTML5
ទំនប់វារីអគ្គិសនី ក្រោមជំនួយហិរញ្ញប្បទានពីថៃ កំពុងត្រូវបានសាងសង់នៅលើទន្លេមេគង្គជិតក្រុងហ្លួងព្រះបាង ដែលជាអតីតរាជធានីចំណាស់របស់ឡាវ។ ទំនប់វារីអគ្គិសនីនេះមានគោលដៅនាំចេញអគ្គិសនីទៅកាន់ប្រទេសថៃនៅជិតខាង។ ប៉ុន្តែការណ៍នេះបាននាំឱ្យមានការព្រួយបារម្ភពីអនាគតរបស់ក្រុងហ្លួងព្រះបាង ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការ UNESCO។ លោក Tom Fawthrop រាយការណ៍រឿងនេះពីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។