សម្រាំងព័ត៌មានប្រចាំថ្ងៃ៖ ២៣ មករា ២០២៥
Your browser doesn’t support HTML5
នៅក្នុងកម្មវិធីសម្រាំងព័ត៌មានប្រចាំថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ លោកម៉ែន គឹមសេងសូមរាយការណ៍ព័ត៌មានសំខាន់ៗដែលមានដូចជា៖ ប្រធានអូតង់សុំឲ្យអាមេរិកបន្តផ្តល់អាវុធទៅអ៊ុយក្រែនហើយសហភាពអឺរ៉ុបជាអ្នកចំណាយ។ រដ្ឋមន្ត្រីការបរទេសអាមេរិកសន្ទនាតាមទូរស័ព្ទនឹងសមភាគីហ្វីលីពីន។ ក្រសួងការពារជាតិអាមេរិកបញ្ជូនកងទ័ព១៥០០នាក់ទៅពង្រឹងព្រំដែនភាគខាងត្បូង។ គូស្នេហ៍ស្រឡាញ់ភេទដូចគ្នានៅថៃរៀបការជាច្រើន។