ស៊ីក្លូជាសេវាដឹកជញ្ជូនមិនប៉ះពាល់បរិស្ថាន តែកំពុងប្រឈមនឹងការបាត់បង់
Your browser doesn’t support HTML5
ស៊ីក្លូជានិមិត្តរូបមួយសេវាដឹកជញ្ជូននៅក្រុងភ្នំពេញ ហើយប្រហែលក្នុងពេលមិនយូរប៉ុន្មានទៀតទេ វិស័យដឹកជញ្ជូនសម័យទំនើបនឹងធ្វើឲ្យសេវាស៊ីក្លូលែងមាន ហើយវាក្លាយជាសេវាដឹកជញ្ជូនក្នុងប្រវត្តិសាស្ត្រ។ ថ្វីបើមុខរបរស៊ីក្លូប្រឈមនឹងបញ្ហាប្រកួតប្រជែងនេះក្តី ក៏អ្នកធាក់ស៊ីក្លូជើងចាស់ ដែលភាគច្រើនជាបុរសចាស់ៗមកពីតំបន់ជនបទ បានតាំងចិត្តថា គេនឹងនៅតែបន្តសេវាធាក់ស៊ីក្លូនេះ។ ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍។ លោកពិន ស៊ីសុវណ្ណជូនសេចក្តីប្រែសម្រួល