វ៉ាក់សាំងបង្ការជំងឺកូវីដត្រូវបានចែកចាយ មុនពេលមានភស្តុតាងបង្ហាញពីប្រសិទ្ធភាព
Your browser doesn’t support HTML5
វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី១ បានចាក់នៅបណ្តាប្រទេសអ្នកមានភាគច្រើន។ ឥឡូវនេះ ប្រទេសដែលប្រាក់ចំណូលមធ្យមមួយចំនួន កំពុងទទួលបានវ៉ាក់សាំងនេះហើយ។ វ៉ាក់សាំងភាគច្រើនមកពីក្រុមហ៊ុនផលិតឱសថចិននិងរុស្ស៊ី។ ក៏ប៉ុន្តែ អ្នករិះគន់កត់សម្គាល់ថា ក្រុមហ៊ុនផលិតឱសថទាំងនោះ មិនបានបង្ហាញទិន្នន័យស្តីពីសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនទេ។ លោក Steve Baragona នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។