អ្នកវិទ្យាសាស្ត្ររំពឹងទទួលបានលទ្ធផលពីការពិសោធន៍វ៉ាក់សាំងបង្ការវីរុសកូរ៉ូណានៅខែតុលា

Your browser doesn’t support HTML5

កាលពីដើមសប្តាហ៍មុន ការសាកល្បងវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាដ៏សំខាន់មួយ ដែលជាកិច្ចប្រឹងប្រែងរួមរវាងក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ កំពុងដំណើរការនៅសហរដ្ឋអាមេរិក។ អ្នកស្ម័គ្រចិត្តខ្លះ ដែលចូលរួមការសាកល្បងនេះ គឺជានិស្សិតផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក។ ការសាកល្បងនេះធ្វើឡើងខណៈមានការសាកល្បងជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ស្របពេលដែលក្រុមហ៊ុនផលិតឱសថកំពុងប្រកួតប្រជែងគ្នាស្វែងរកវ៉ាក់សាំងបង្ការវីរុសកូរ៉ូណាដ៏មានប្រសិទ្ធភាពមួយ។ អ្នកស្រី Carolyn Presutti នៃវីអូអេ រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ។