ការធ្វើតេស្តជំងឺកូវីដ១៩ នាំឲ្យមានការជជែកដេញដោលច្រើន ខណៈអាមេរិកមានករណីឆ្លងវីរុសកើនឡើង
Your browser doesn’t support HTML5
ក្រុមមន្រ្តីកំពូលផ្នែកសុខាភិបាលសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា ការឆ្លើយតបរបស់អាជ្ញាធរចំពោះបញ្ហាឆ្លងរាតត្បាតវីរុសកូរ៉ូណា កំពុងមានភាពប្រសើរជាងមុន បើទោះបីជារដ្ឋចំនួន២៦ នៅសហរដ្ឋអាមេរិករាយការណ៍ថា ករណីឆ្លងជំងឺកូវីដ១៩ កំពុងកើនឡើងយ៉ាងណាក៏ដោយ។ ការកើនឡើងករណីឆ្លងទាំងនេះ បានក្លាយជាប្រធានបទយ៉ាងសំខាន់នៅក្នុងការជជែកដេញដោលនយោបាយ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ថ្លែងនៅឯពិធីជួបជុំមួយកាលពីថ្ងៃសៅរ៍កន្លងទៅថា លោកបានស្នើរឲ្យកាត់បន្ថយការធ្វើតេស្តវីរុសកូរ៉ូណា។ អ្នកស្រី Katherine Gypson អ្នក ឆ្លើយឆ្លង ពត៌មានរបស់វីអូអេប្រចាំសភារាយការណ៍អំពីរឿងនេះពីវិមានសភាអាមេរិក។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕