សំណង់ចេតិយលោក កែម ឡី បានបញ្ចប់ តែយុត្តិធម៌នៅជាក្តីមន្ទិល
Your browser doesn’t support HTML5
នៅក្នុងខួប៧ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយលោក កែម ឡី សាច់ញាតិ និងអ្នកគាំទ្រ បានបន្តរំឭកដល់មរណភាពរបស់អ្នកវិភាគរូបនោះ។ ហើយអ្វីដែលប្លែកជាងឆ្នាំមុនៗនោះគឺសំណង់ចេតិយតម្កល់សពលោក កែម ឡី ត្រូវបានបញ្ចប់។ ប៉ុន្តែអ្នកគាំទ្រ និងសកម្មជនខ្លះថា ក្រុមគ្រួសារលោក កែម ឡី នៅមិនទាន់ឃើញយុត្តិធម៌ពិតប្រាកដមួយនៅឡើយទេ។ លោក ហ៊ុល រស្មី រាយការណ៍លម្អិតឱ្យវីអូអេពីឃុំ លាយបូរ ខេត្តតាកែវ៕