កម្រងរូបភាព៖ «សត្វរម៉េចដ៏កម្រត្រូវបានក្រុមប្រជាពលរដ្ឋនៃខេត្តក្រចេះជួយអភិរក្ស»
ប្រមាណ១០% នៃកូនញាស់ក្នុងសំបុកធម្មជាតិ របស់សត្វកន្ធាយក្បាលកង្កែប ត្រូវបានអ្នកស្ម័គ្រចិត្តក្នុងសហគមន៍ដើរប្រមូលតាមមាត់ទន្លេមេគង្គដើម្បីរក្សាទុកក្នុងជម្រករបស់សហគមន៍ ខាងក្នុងនៃបន្ទប់បរិក្ខាមួយ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)
កូនសត្វកន្ធាយក្បាលកង្កែប ដែលអ្នកស្រុកសំបូរហៅថាសត្វរម៉េច មានអាយុប្រមាណ ១០ខែ ល្មម នឹងអាចប្រលែងទៅជម្រកធម្មជាតិរបស់វាវិញនៅក្នុងទន្លេមេគង្គ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)

មជ្ឈមណ្ឌល អភិរក្សអណ្តើក និងកន្ធាយមេគង្គ មានទីតាំងស្ថិតក្នុងវត្តព្រះវិហារសសរមួយរយ។ តាមជំនឿសាសនា វត្តអារាមគឺទីសក្ការៈដែលប្រជាជនគោរពបូជា។ ហេតុដូចនេះ គេជឿជាក់ថា ការផ្តល់ជម្រកសត្វអណ្តើកក្នុងវត្តបែបនេះ អាចការពារពូជសត្វនេះចៀសផុតពីការធ្វើទុកបុកម្នេញពីសត្វដទៃ និងពីក្រុមអ្នកជួញដូរសត្វអណ្តើកទៅធ្វើជាអាហារ និងថ្នាំផងដែរ។ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)
សិស្សវិទ្យាល័យមួយក្រុម នៃក្លឹបយុវជនស្ម័គ្រចិត្ត នៅក្នុងស្រុកសំបូរ រៀបចំ និងចូលរួមការប្រលែងសត្វកន្ធាយក្បាលកង្កែប ជាង ២០ក្បាល ទៅក្នុងទន្លេមេគង្គវិញ បន្ទាប់ពីសត្វកន្ធាយទាំងនោះស្ថិតនៅកំឡុងពេលការពារ ក្នុងជម្រក ក្នុងមជ្ឈមណ្ឌល ដែលការពារដោយអ្នកស្ម័គ្រចិត្តក្នុងសហគមន៍។ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី ទៀ សុខណៃ គឺជាឆ្មាំ ឬអ្នកល្បាតសំបុកកន្ធាយ តាមដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ក្រៅពីប្រកបរបរស្រែចំការ អ្នកស្រីស្ម័គ្រចិត្តក្នុងការងារសហគមន៍ ក្នុងការអភិរក្សប្រភេទសត្វកម្រទាំងនោះក្នុងតំបន់ទន្លេមេគង្គ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)
អាងទឹកប្រមាណជាង៤០ បំពាក់ដោយបំពង់បង្ហូរទឹកចេញចូល ជាជម្រកបណ្តោះអាសន្នមួយសម្រាប់កូនកន្ធាយដែលទើបនឹងញាស់ នៅខេត្តក្រចេះ កាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦។ (ខាន់ សុគុំមនោ/VOA)