សមាជិក​សភា​ខាង​ប្រជាធិបតេយ្យ​ចោទ​ថា​លោក​ត្រាំ​បាន​«រៀប​ផែនការ»​ដាក់​សម្ពាធ​​លើ​អ៊ុយក្រែន

Your browser doesn’t support HTML5

សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ពុធ​​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ Donald Trump ថា​បាន​រៀប​«ផែនការ​ពុករលួយ»​ដើម្បី​ដាក់​សម្ពាធ​លើក​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​​លោក​អតីត​អនុប្រធានាធិបតី Joe Biden គូប្រជែង​នាំ​មុខ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​នេះ។ នៅ​ក្នុង​ថ្ងៃ​ទី​១​នៃ​ការ​ថ្លែង​អំណះអំណាង​ចំពោះ​មុខ​សមាជិក​ព្រឹទ្ធសភា​១០០​រូប ដែល​ត្រូវ​សម្រេច​ថា​តើ​នឹង​​ត្រូវ​ដក​ហូត​លោក​ត្រាំ​ចេញ​ពី​តំណែង​ឬ​យ៉ាង​ណា តំណាងរាស្ត្រ​លោក Adam Schiff ថ្លែង​ថា ការ​បោះឆ្នោត​អំពី​ការ​ចោទ​ទាំង​ពីរ​ករណី​ដើម្បី​ដក​តំណែង​​ប្រធានាធិបតី​នេះ នឹង​កំណត់​​កិត្តិនាម​សហរដ្ឋ​អាមេរិក​នៅ​​លើ​ឆាក​អន្តរជាតិ។​ អ្នក​ឆ្លើយឆ្លង​​ព័ត៌មាន​នៃ​ VOA ប្រចាំ​សភា​​សហរដ្ឋ​អាមេរិក​គឺ​អ្នកស្រី Katherine Gypson រាយការណ៍​អំពី​រឿង​នេះ ហើយ​លោក សឹង សុផាត ជូន​សេចក្តី​ប្រែ​សម្រួល។