សភាបញ្ជាក់ពីជ័យជម្នះរបស់លោក Joe Biden ទោះអ្នកគាំទ្រលោក Trump រំខាន
Your browser doesn’t support HTML5
នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សភាសហរដ្ឋអាមេរិកបានបញ្ចប់ការរាប់សន្លឹកឆ្នោតនិងបញ្ជាក់ពីជ័យជម្នះរបស់លោកJoe Bidenជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិកនិងលោកស្រី Kamala Harris ជាអនុប្រធាន។ ព្រឹត្តិការណ៍ដែលជាពិធីការដែលតាមធម្មតាមានរយៈពេលមិនដល់១ម៉ោងបានអូសបន្លាយតាំងពីម៉ោង១រសៀលថ្ងៃពុធ រហូតដល់ម៉ោង៣:៤០នាទីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ដោយសារតែមានការតវ៉ាជំទាស់លទ្ធផលឆ្នោតពីសមាជិករដ្ឋសភាជាង១០០នាក់ដោយមានការគាំទ្រពីសមាជិកព្រឹទ្ធសភា១៤នាក់ និងបាតុកម្មហិង្សាពីក្រុមអ្នកគាំទ្រលោកប្រធានាធិបតីដូណាល់ ត្រាំ។ លោកម៉ែន គឹមសេង នៃវីអូអេសូមជូនសេចក្តីរាយការណ៍សង្ខេបដូចតទៅ៖