បទសម្ភាសន៍ VOA៖ អ្នកដឹកនាំសហគមន៍ខ្មែរទាមទារឲ្យបញ្ឈប់ការបញ្ជូនជនភៀសខ្លួនចេញពីអាមេរិក
Your browser doesn’t support HTML5
ឆ្នាំ២០២៤ នេះគឺមានរយៈពេល៤៥ ឆ្នាំដែលពលរដ្ឋកម្ពុជាបានភៀសខ្លួនចោលមាតុភូមិដោយចំនួនយ៉ាងច្រើនទៅរស់នៅតាមប្រទេសនានាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩។ មានពលរដ្ឋខ្មែរជាច្រើនបានមករស់នៅសហរដ្ឋអាមេរិកផងដែរ។ ដើម្បីអបអរទិវាជនភៀសខ្លួនពិភពលោកឆ្នាំនេះ វីអូអេនឹងសម្ភាសអតីតជនភៀសខ្លួនដែលកំពុងរស់នៅសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃវីអូអេ បាន សម្ភាស អ្នកស្រី ឆោម ឆាយ៉ា ប្រធានអង្គការបណ្តាញសេរីភាពអាស៊ីអាគ្នេយ៍ អំពីកិច្ចការងារសហគមន៍របស់អ្នកស្រីក្នុងការស្នើឲ្យសហរដ្ឋអាមេរិកបង្កើតច្បាប់ដើម្បីបញ្ឈប់ការបញ្ជូនជនភៀសខ្លួនអាស៊ីអាគ្នេយ៍ពីអាមេរិកទៅប្រទេសកំណើតវិញ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖