កម្រង​រូបភាព៖ គណបក្ស​សង្រ្គោះ​ជាតិ​រំឭក​ខួប​១៩ឆ្នាំ​នៃ​ការ​បាត់បង់​ជីវិត​របស់​បាតុករ​អហិង្សា‍​ឆ្នាំ​១៩៩៧

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ អុជធូប​ប្រារព្ធ​ពិធី​បង្សុកូល​នៅស្តូប​អ្នក​បាត់បង់​ជិវិត​នៃ​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​កាលពី​ឆ្នាំ​១៩៩៧ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​ដល់​ជន​រងគ្រោះ នៅ​សួនច្បារ​វត្តបុទុម​វត្តី​ រាជធានីភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី៣០ ខែ​មីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

អាចារ្យ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ម្នាក់ ​រៀបចំ​ប្រារព្ធ​ពិធី​បង្សុកូល​នៅស្តូប​របស់​អ្នក​បាត់​បង់ជិវិត​នៃ​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​កាលពី​ឆ្នាំ​១៩៩៧ ដើម្បី​ឧទ្ទិស​កុសល​ជូនដល់​វិញ្ញាណកន្ធ​របស់​ជន​រងគ្រោះ នៅ​សួនច្បារ​វត្តបុទុមវត្តី រាជធានីភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី៣០ ខែ​មីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ម្នាក់​ អុជធូប​ប្រារព្ធ​ពិធី​បង្សុកូល​នៅស្តូប​អ្នក​បាត់បង់​ជិវិត​នៃ​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​កាលពី​ឆ្នាំ​១៩៩៧ ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​ដល់​ជន​រងគ្រោះ នៅ​សួនច្បារ​វត្តបុទុម​វត្តី​ រាជធានីភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី៣០ ខែ​មីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

អ្នកស្រី​ រស់ ម៉ាឡែន​ អាយុ​៧៤​ឆ្នាំ​ ជន​រងគ្រោះ​ ដោយសារ​ការ​គប់គ្រាប់​បែក​ឆ្នាំ​១៩៩៧ មក​រំឭក​វិញ្ញាណកន្ធ​របស់​ក្រុម​បាតុករ​ដែល​បាន​ស្លាប់ នៅ​ស្តូប​វិញ្ញាណកន្ធ​នៅ​សួនច្បារ​វត្តបុទុមវត្តី​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី​៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)។

ក្រុម​តំណាងរាស្រ្ត និង​អ្នក​គាំទ្រ​នៃ​គណបក្ស​សង្រ្គោះជាតិ​ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ស្តូប​វិញ្ញាណកន្ធ​ ដើម្បី​រំឭក​វិញ្ញាណកន្ធ​នៃ​អ្នក​ដែល​ស្លាប់​នៅ​ព្រឹត្តិការណ៍​ដោយ​ការ​គប់​គ្រាប់​បែក​ កាលពី​ឆ្នាំ១៩៩៧ នៅ​សួនច្បារ​វត្តបុទុមវត្តី​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA) 

១៩ឆ្នាំ​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧ ក្រុម​តំណាងរាស្រ្ត ​មន្រ្តី​ និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​ជាង​១០០នាក់​ ប្រារព្ធ​ពិធី​បង្សុកូល​នៅ​ស្តូប​អ្នក​បាត់បង់​ជិវិត​នៃ​ការ​វាយ​ប្រហារ​នេះ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​នៃ​ក្រុម​«វិរៈ​បាតុករ‍»​ទាំង​នោះ នៅ​សួនច្បារ​វត្ត​បុទុមវត្តី​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃពុធ ទី៣០ ខែមីនា​នេះ។