រលកកម្តៅដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុធ្វើឱ្យវិសមភាពកើនឡើង
Your browser doesn’t support HTML5
ខែមីនា និងមេសាគឺជាខែដែលក្តៅបំផុត ឬជិតដល់កម្រិតក្តៅបំផុតក្នុងកំណត់ត្រានៅទូទាំងអាស៊ីខាងត្បូង។ ការិយាល័យឧតុនិយមរបស់ចក្រភពអង់គ្លេសបានលើកឡើងថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យរលកកម្តៅកើនឡើង១០០ដង។ រលកកម្តៅទាំងនោះនឹងមិនត្រឹមតែធ្វើឱ្យមនុស្សម្នាអស់កម្លាំងកំហែងប៉ុណ្ណោះនោះទេ វាក៏ធ្វើឱ្យប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗផងដែរ។ នេះជាឧទាហរណ៍មួយទៀតពីរបៀបដែលការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យមានផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងធ្វើឱ្យអ្នកក្រកាន់តែក្រទៅៗ។ លោក Steve Baragona នៃ VOA រាយការណ៍ពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖