មន្ត្រីអង្គការសង្គមស៊ីវិលលេចធ្លោម្នាក់បាននិយាយថា ការបំពេញកិច្ចការ របស់ក្រុមអង្គការសង្គមស៊ីវិលមានលក្ខណៈរិតត្បិត និងរងការបំភិតបំភ័យ ជាពិសេសទាក់ទងនឹងការការពារសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋ។ នេះជាការ អះអាងរបស់លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស អាដហុក ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA អំពីសេរីភាពអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃច័ន្ទ។
ភាគច្រើននៃបញ្ហាគឺដោយសារការការពាររឿងរំលោភដីធ្លីដែលជា សម្បទានរបស់រដ្ឋាភិបាលផ្តល់ដល់ក្រុមហ៊ុនឯកជន។
លោកស្នើឲ្យរដ្ឋាភិបាលប្តូរឥរិយាបទចំពោះការដាក់សម្ពាធលើអង្គការ សង្គមស៊ីវិល។ សូមប្រិយមិត្តស្តាប់ការបកស្រាយទាំងស្រុងត្រង់នេះ៖
Your browser doesn’t support HTML5