លោក Wen Jiabao នាយករដ្ឋមន្ត្រីចិន បានចូលគាល់ព្រះមហាវីរក្សត្រខ្មែរនរោត្តមសីហនុ អគ្គមហេសី និងព្រះមហាក្សត្រនរោត្តមសីហមុនី នៅក្រុងប៉េកាំងនៅថ្ងៃសុក្រ ដើម្បីថ្វាយព្រះពរ ពេលបុណ្យចូលឆ្នាំចិន។ លោក Wen Jiabao ក៏បានថ្វាយព្រះពរ និងការទូលសួរសុខទុក្ខព្រះអង្គពីលោកប្រធានាធិបតី Hu Jintaoផងដែរ។ លោក Wen Jiabao រំឭកពីចំណងមិត្តភាពកម្ពុជាចិនច្រើនឆ្នាំផងដែរ។ លោកជឿជាក់ថា កម្ពុជានិងចិននឹងពង្រីកចំណងទាក់ទងថែមទៀត។ ព្រះមហាវីរក្សត្រនរោត្តមសីហនុក៏ប្រទានពរជនជាតិចិនពេលចូលឆ្នាំចិន ហើយបួងសួងឲ្យចំណងទាក់ទងកម្ពុជា-ចិនកាន់តែល្អក្នុងឆ្នាំថ្មី ឆ្នាំរោងនេះ។
ព្រះមហាវីរក្សត្រខ្មែរ ព្រះជន្ម៩០ព្រះវស្សា បានយាងចេញកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍មកពិនិត្យព្រះសុខភាព តាមការយាងរបស់គ្រូពេទ្យចិន។
អំឡុងបុណ្យខួប២០ឆ្នាំនៃការយាងនិវត្តចូលមាតុភូមិវិញរបស់ព្រះអង្គកាលពីថ្ងៃទី៣០ ខែតុលា អ្នកចូលរួមនេះនិយាយថា៖
«សូមជូនពរដល់ព្រះករុណា សម្តេចឲ្យមានព្រះជម្មយឺនយូរ ដើម្បីគ្រប់គ្រងកូនចៅដឹកនាំកូនចៅជារៀងរហូត»។
ក្នុងសុន្ទរកថាខួប២០ឆ្នាំនៃការយាងនិវត្តចូលមាតុភូមិវិញ ព្រះអង្គបានបង្ហាញព្រះទ័យមិនចង់យាងចេញពីកម្ពុជាទេ។
«អំណេះតទៅ ទោះបីឪនៅមានបញ្ហាសុខភាព បញ្ហាដែលត្រូវការពេទ្យចិនជារៀងរាល់ថ្ងៃ ទោះបីយ៉ាងនេះក្តី អំណេះតទៅសម្រេចឪ សម្តេចតា សម្តេចតាទួត សម្តេចតាលួត ព្រមទាំងសម្តេចម៉ែ សម្តេចយាយ យើងខ្ញុំបានសម្រេចជាដាច់ខាតថា អំណេះតទៅ មិនចេញពីប្រទេសទេ គឺថា នឹងឋិតនៅជាមួយកូនចៅ ចៅទួតក្នុងកម្ពុជរដ្ឋជាដរាបតរៀងទៅ»។
អ្នកចូលរួមបុណ្យខួបនេះម្នាក់ទៀតនិយាយថា៖
«ថ្ងៃនេះ សប្បាយចិត្តណាស់បានមកជួបសម្តេចឪ សូមឲ្យគាត់មានអាយុយឺនយូរថែរក្សាកូនចៅតទៅមុខទៀត»។
ថ្មីៗនេះ ព្រះអង្គបានប្តូរព្រះរាជបណ្តាំពីមិនឲ្យបុជាសពព្រះអង្គ មកឲ្យបូជាតាមប្រពៃណីជាតិវិញ៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ