វីដេអូខ្លី៖ ជនអន្តោប្រវេសន៍ចិនជាច្រើនបានហែលឆ្លងកាត់ទន្លេ Rio Grande នៅព្រំដែនម៉ិកស៊ិក
Your browser doesn’t support HTML5
មួយថ្ងៃមុននឹងច្បាប់ Title ៤២ ត្រូវបានលុបចោល វីអូអេភាសាចិនបានឃើញជនអន្តោប្រវេសន៍ជាច្រើននៅទីក្រុង Matamoros នៅព្រំដែនប្រទេសម៉ិកស៊ិក។ ស្រ្តីជនជាតិចិនម្នាក់បានបោះចោលវ៉ាលីរបស់អ្នកស្រី ហើយបានហែលឆ្លងកាត់ទន្លេ Rio Grande ពីទីក្រុង Matamoros ប្រទេសម៉ិកស៊ិក ទៅទីក្រុង Brownsville រដ្ឋតិចសាស ជាមួយនឹងកាបូបការពារទឹកមួយប៉ុណ្ណោះ។ អ្នកស្រីបាននិយាយជាមួយវីអូអេភាសាចិនបន្តិច មុននឹងលោតចូលទន្លេហើយចាប់ផ្តើមហែល។ អ្នកស្រីបានឆ្លងចូលក្នុងសហរដ្ឋអាមេរិកដោយសុវត្ថិភាព បើតាមរូបភាពពីយន្តហោះដ្រូន។