ចិន​ស្ទុះស្ទាស្វែងរក​អ្នក​នៅ​មាន​ជីវិត​ពី​គ្រោះថ្នាក់​លិច​កប៉ាល់

សាច់ញាតិ​ម្នាក់​របស់​អ្នក​ធ្វើដំណើរ​នៅ​សៀងហៃ​ប្រទេស​ចិន ដែល​ធ្វើ​ដំណើរ​តាម​កប៉ាល់​មួយ ដែល​បាន​លិច​នៅ​កណ្តាល​ប្រទេស​ចិន កំពុង​តែ​ជួយ​ព្យាបាល​ដោយ​បុគ្គលិក​ពេទ្យ​ម្នាក់ ខណៈ​ពេល​ដែល​គាត់​កំពុង​រង់ចាំ​ដំណឹង​នៅ​ការិយាល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង សៀងហៃ ប្រទេសចិន​នៅ​ថ្ងៃ​អង្គារ ទី២ ខែមិថុនា ឆ្នាំ២០១៥។ (រូបថត៖ AP)

ស្ត្រី​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​អ្នក​មុជ​ទឹក​ចេញ​ពី​កប៉ាល់​ដែល​បាន​លិច​នៅ​ស្រុក Jianli ខេត្ត Hubei នៃ​ប្រទេស​ចិន នៅ​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០១៥។ កុ្រម​អ្នក​មុជ​ទឹក​បាន​ស្រង់​យក​ស្ត្រី​វ័យ​៦៥ឆ្នាំ​រូប​នេះ​ចេញ​ពី​កប៉ាល់​ដឹក​មនុស្ស​ចំនួន៤៥៨នាក់ ដែល​បាន​លិច​នៅ​ទន្លេ Yangtze នៃ​ប្រទេស​ចិន ហើយ​សារព័ត៌មាន​ជាតិ​របស់​ចិន​បាន​ឲ្យ​ដឹង​ថា អ្នក​ធ្វើ​ដំណើរ​ផ្សេង​ទៀត​អាច​នៅ​មាន​ជីវិត។ (រូបថត៖ Reuters)

ស្ត្រី​វ័យ​៦៥ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​មុជ​ទឹក​ពី​កប៉ាល់​ឈ្មោះ «‍Eastern Star» ដែល​បាន​លិច​នៅ​ទន្លេ Yangtze នៅ​ស្រុក Jianli ខេត្ត Hubei កាល​ពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ AFP)

សមាជិក​គ្រួសារ​របស់​អ្នក​ធ្វើ​ដំណើរ​តាម​កប៉ាល់ ដែល​បាន​លិច​នៅ​ស្រុក Jianli ទៅ​ក្នុង​ទន្លេ Yangtze នៃ​ស្រុក Hubei នាំ​គ្នាំ​យំ​សោក​នៅ​ក្រៅការិយាល័យ​ទេសចរ Xiehe ដែល​បាន​បិទ​ទ្វារ​នៅ​ទីក្រុង សៀងហៃ ប្រទេស​ចិន កាល​ពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)

សាច់ញាតិ​របស់​អ្នក​ធ្វើ​ដំណើរ​តាម​កប៉ាល់ ដែល​បាន​លិច​នៅ​ស្រុក Jianli ទៅ​ក្នុង​ទន្លេ Yangtze នៃ​ស្រុក Hubei នាំ​គ្នាំ​យំ​សោក ខណៈ​ដែល​ពួក​គេ​រង់ចាំ​ព័ត៌មាន​នៅ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ស្រុក Nanjing ខេត្ត Jiangsu កាល​ពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)

កុ្រម​អ្នក​ជួយ​សង្គ្រោះ​ស្វែងរក​កប៉ាល់​ដែល​បាន​លិច​ទន្លេ Yangtze នៅ​ម្តុំ​ស្រុក Jianli នៃ​ខេត្ត Hubei ប្រទេស​ចិន​កាលពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថត៖ Reuters)