ប្រទេសចិននាំមុខគេក្នុងការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០២០
Your browser doesn’t support HTML5
ក្នុងរយៈពេលមួយឆ្នាំនៃការថយចុះសេរីភាពសារព័ត៌មាន ចំពេលមានការរាតត្បាតជំងឺកូវីដ១៩ ជាសកលនោះ ចិនបាននាំមុខក្នុងការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ។ ចិនជាប្រទេសដែលនាំមុខគេក្នុងពិភពលោក ក្នុងការចាប់អ្នកកាសែតឃុំឃាំង ចាប់ពិរុទ្ធនិងចាប់ខ្លួនអ្នកដែលផ្សាយអំពីជំងឺកូវីដ១៩ ពន្យារពេលនៃការផ្តល់ទិដ្ឋាការ និងការរឹតត្បិតលើជនជាតិចិនដែលធ្វើការឱ្យភ្នាក់ងារសារព័ត៌មានបរទេស និងបង្កើតច្បាប់សន្តិសុខជាតិនៅហុងកុង ដែលអាជ្ញាធរប្រើដើម្បីឃុំឃាំងអ្នកកាសែតដែលមានមុខមាត់និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រី Jessica Jerreat អ្នកនិពន្ធផ្នែកសេរីភាពព័ត៌មានរបស់វីអូអេរាយការណ៍អំពីរឿងនេះ។ លោកពិន ស៊ីសុវណ្ណ ប្រែសម្រួល។