ថ្មីៗនេះតំបន់អាស៊ានទទួរងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ជាពិសេសប្រទេសហ្វ៊ីលីពិនទទួលរងព្យុះត្រូពិក ប្រទេសក្នុងតំបន់តាមទន្លេមេគង្គទទួលរងទឹកជំនន់ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ លំនៅស្ថាន ផលិតកម្មកសិកម្ម និងសម្លាប់មនុស្សរាប់រយនាក់។ មហន្តរាយនេះបានបង្កឲ្យរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្នុងតំបន់មានការព្រួយបារម្ភដល់ការខ្វះខាតស្បៀង និងវិបត្តិសេដ្ឋកិច្ចក្នុងតំបន់។ ទាក់ទងនឹងបញ្ហានេះ លោក អ៊ឹម សុធារិទ្ធ នៃវីអូអេ សំឡេងសហរដ្ឋអាមេរិកពីរដ្ឋធានីវ៉ាស៊ីនតោន បានសម្ភាសតាមទូរស័ព្ទជាមួយបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបតិ្តការ និងសន្តិភាព ដែលមានខ្លឹមសារដូចតទៅ៖