ពលរដ្ឋ​អាមេរិកាំង​​ធ្វើ​ម៉ាស​ដោយ​ខ្លួន​ឯង​ដើម្បី​ចែកជូ​ន​​គ្រួសារ​និង​សហគមន៍

Your browser doesn’t support HTML5

មាន​ការខ្វះខាត​ឧបករណ៍​ការពារ​ខ្លួន​សម្រាប់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្រ្ត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ក្នុង​នោះ​រួមទាំង​ម៉ាស ដែល​ជួយ​ការពារ​ពួកគេ​ពី​វីរុស​កូរ៉ូណា​ផងដែរ។ ក៏ប៉ុន្តែ អាជ្ញាធរ​នៅ​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ កំពុង​ណែនាំ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់ ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​ដ៏​មរណៈ​នេះ។ ដូច្នេះ​ឥឡូវ​នេះ ពលរដ្ឋ​អាមេរិក​​មួយ​ចំនួន កំពុង​ធ្វើ​ម៉ាស​នោះ​ដោយ​ខ្លួន​ឯង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ដែល​​មើល​មិនឃើញ​នេះ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍​អំពី​រឿង​នេះ ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តី​ប្រែសម្រួល។