អ្នកនាំពាក្យ៖ អវត្តមានគណបក្សភ្លើងទៀននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត
Your browser doesn’t support HTML5
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ដោយគ្មានគណបក្សប្រឆាំងដ៏ខ្លាំងក្លាមួយ បន្ទាប់ពីគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចុះឈរឈ្មោះបោះឆ្នោត។ គណបក្សនយោបាយ ១៧ ដែលប្រកួតជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច មានថវិកានិងសំឡេងគាំទ្រតិចតួច ហើយទំនងមិនអាចឈ្នះអាសនៈក្នុងសភាបានឡើយ។ នៅក្នុងកម្រងសេចក្តីរាយការណ៍ «សំឡេងអ្នកនយោបាយ» របស់ VOA លោក ហ៊ុល រស្មី អ្នកនាង កាន់ វិច្ឆិកា និងលោក ពិន ស៊ីសុវណ្ណ បានធ្វើបទសម្ភាសន៍ជាមួយ លោក គីម សួរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន អំពីទិដ្ឋភាពប្រកួតប្រជែងនយោបាយនៅកម្ពុជា នៅអំឡុងពេលការបោះឆ្នោតនេះ។ សូមលោកអ្នកនាងស្តាប់និងទស្សនាបទសម្ភាសន៍នេះដូចតទៅ៖