តើលោក Tim Walz អាចអន្ទងចិត្តពលរដ្ឋអាមេរិកាំងនៅតាមជនបទបានទេ?
Your browser doesn’t support HTML5
លោក Tim Walz ឈ្នះការបោះឆ្នោត ២ អាណត្តិជាអភិបាលរដ្ឋ Minnesota សហរដ្ឋអាមេរិក មុនពេលលោកត្រូវបានជ្រើសរើសជាបេក្ខជនអនុប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យឈរឈ្មោះជាមួយអ្នកស្រី Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ នេះ។ ពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Walz និយាយអំពីអតីតកាលរបស់លោកក្នុងរដ្ឋ Nebraska និងរបៀបដែលជីវិតនៅទីនោះបានប្រែផ្លាស់ជីវិតរបស់លោកឲ្យបានមកដូចសព្វថ្ងៃ។ អ្នកស្រី Natasha Mozgovaya នៃវីអូអេ បានទៅដល់រដ្ឋនោះដើម្បីឈ្វេងយល់បន្ថែមអំពីពលរដ្ឋនៅទីនោះថាតើពួកគេចងចាំអ្វីខ្លះអំពីលោក Walz និងថាតើពួកគេយល់ដូចម្តេចចំពោះរូបលោកនៅពេលនេះ។ លោក សាយ មុន្នី ប្រែសម្រួល៕