បុគ្គលិកកាស៊ីណូណាហ្គាទាមទារដំឡើងប្រាក់ខែ
Your browser doesn’t support HTML5
បុគ្គលិក NagaWorld ច្រើនរយនាក់បានប្រមូលផ្តុំគ្នានៅមុខកាស៊ីណូនេះនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ដើម្បីទាមទារឡើងប្រាក់ខែនិងឲ្យមេដឹកនាំសហជីពរបស់ពួកគេបានចូលធ្វើការវិញ។ ក្រុមអ្នកតវ៉ាដែលស្លៀកពាក់ឯកសណ្ឋានកាស៊ីណូឬឯកសណ្ឋានសណ្ឋាគារពណ៌ក្រហមឈរនៅក្រៅកាស៊ីណូគ្រប់គ្រងដោយក្រុមហ៊ុន NagaCorp ដែលជាប្រតិបត្តិករកាស៊ីណូធំជាងគេនៅកម្ពុជា ដែលបានចុះបញ្ជីនៅក្រុងហុងកុង។ ពួកគេកាន់បដាសរសេរថា កម្មករត្រូវការប្រាក់ខែដើម្បីរស់ហើយបានស្រែកការទាមទាររបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានReuters រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕